ហ្វា​ន ពិ​ង​ពីង នឹងត្រូវ​ជំនួស​ដោយ​នាង ចាង ស៊ី​យី ក្នុង​រឿង​ហូលីវូដ “355”?

632

​ពាក្យ​ចចាមអារ៉ាម​ថ្មី​មួយ​បាន​លេចឡើង​ថា នាង ហ្វា​ន ពីង​ពីង នឹង​លែង​ជា​ផ្នែក​មួយ​នៃ​ខ្សែភាពយន្ត​ចារកម្ម​គ្របដណ្តប់​ដោយ​តួ​ស្រី​សុទ្ធ​របស់​ហូលីវូដ​នាពេលខាងមុខ គឺ​រឿង “355”​។​

​ដូចដែល​បាន​រាយការណ៍​នៅលើ​វេ​ប​សាយ Epoch Times ហ្វា​ន ពីង​ពីង ដែល​គ្រោង​នឹង​ដើរតួ​ក្នុង​ខ្សែភាពយន្ត​នាពេល​ខាងមុខនេះ​រួមជាមួយ​តារា​សម្តែង​ដូចជា នាង ជេស​ស៊ីកា ឆា​ស្ទា​ន នាង ម៉ា​រៀន ខូ​ធី​ល​ឡា​ដ និង​នាង លូ​ពី​តា ញ៉ុ​ង​អូ ត្រូវបាន​គេ​រាយការណ៍​ថា​ត្រូវបាន​ដកចេញ​ពី​គម្រោង​ថត​នេះ​ដោយសារតែ​រឿងអាស្រូវ​ថ្មីៗ​របស់​នាង ហើយនឹង​ជំនួស​វិញ​ដោយ​តារា​ហូលីវូដ​នាង ចាង ស៊ី​យី​។​

​ទើបតែ​ខែឧសភា​ឆ្នាំនេះ​ប៉ុណ្ណោះ ដែល​នាង​ហ្វា​ន​ត្រូវបាន​គេ​ប្រកាសថា​ជា​ផ្នែក​មួយ​នៃ​តួឯក និង​បាន​និយាយថា​នាង​មានសំណាង​ណាស់​ដែល​ត្រូវបាន​ផ្តល់ឱកាស​ឱ្យធ្វើ​ការ​ជាមួយ​តារា​សម្តែង​ឆ្នើមៗ​មកពី​ប្រទេស​ផ្សេងៗ​គ្នា​។​

​ទោះយ៉ាងណា ចាប់តាំងពី​ពេលនោះ​មក នាង​ហ្វា​ន​បាន​បាត់​មុខ​ឈឹង បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​អំពី​ការអនុវត្ត​ខុសច្បាប់​នៅ​ស្ទូ​ឌី​យ៉ូ​ថត​របស់​នាង ដោយបាន​ចុះហត្ថលេខា​លើ “​កិច្ចសន្យា​យិន​យ៉ាង​”​។ ប្រភព​នានា​បាន​អះអាងថា​តារា​សម្តែង​រូបនេះ​ត្រូវបាន​គេ​បណ្តេញ​ចេញពី​គម្រោង​ថត​និង​ការផ្សាយពាណិជ្ជកម្ម​ជាច្រើន​ចាប់តាំងពី​ពេលនោះ​មក​។​

​ម្យ៉ាងវិញទៀត នៅពេល​សួរ​អំពី​ពាក្យ​ចចាមអារ៉ាម​ថ្មីៗ​នេះ តំណាង​របស់​នាង​ចាង ស៊ី​យី បាន​និយាយថា ពួកគេ​មិនបាន​ដឹង​រឿង​ផ្ទៃក្នុង​របស់​ហ្វា​ន ពីង​ពីង​ទេ​។​

​នៅពេល​សួរថា នាង​ចាង​នឹង​ជំនួស​តំណែង​របស់​ហ្វា​ន ពីង​ពីង ឬ​យ៉ាងណា អ្នកតំណាង​រូប​នោះបាន​បញ្ជាក់ថា វា​នឹងត្រូវ​បានបញ្ជាក់​ដោយ​អ្នក​ផលិត​រឿង “355” ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

នាង ចាង ស៊ី​យី (​ឆ្វេង​) និង នាង​ហ្វា​ន ពីង​ពីង