ហ្វា​ន ពីង​ពីង ប្រហែលជា​ចាកចេញ​ពី​សិល្បៈ បន្ទាប់ពី​រៀបការ​ជាមួយ លី ចិន នៅ​ខែកុម្ភៈ​ខាងមុខ

938
ចែករម្លែក
  • 10
    Shares

​តារា​សម្តែង នាង ហ្វា​ន ពីង​ពីង នឹង​ចាក​ចេញពី​វិស័យ​សិល្បៈ​នៅ​ឆ្នាំក្រោយ​?

​យោងតាម​ប្រភព​នានា​ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន Oriental Daily News (ODN) របស់​ហុងកុង​បានឱ្យដឹងថា នាង​គ្រោង​នឹង​រៀបការ​ជា​មួយគូ​ដណ្ដឹង​របស់​នា​ង ឈ្មោះ លី ចិន​នៅ​ថ្ងៃទី ២ កុម្ភៈ ឆ្នាំក្រោយ​។​

​តារា​សម្តែង​ចិន លោក លី បាន​សុំ​នាង​ហ្វា​ន​រៀបការ​អំឡុងពេល​ប្រារព្ធ​ខួបកំណើត​របស់​នាង​កាលពី​ខែកញ្ញា​ឆ្នាំមុន ហើយ​តាម​ដឹង ពួកគេ​គ្រោង​នឹង​រៀបការ​នៅក្នុង​ប្រាសាទ​មួយ​នៅ​ចក្រភព​អង់គ្លេស​នៅ​ខែកញ្ញា​ឆ្នាំនេះ​។​

​ទោះយ៉ាងណា តារាភាពយន្ត​វ័យ ៣៧ ឆ្នាំ​រូបនេះ​បាន​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​មួយ​កាលពី​ចុងខែ​ឧសភា​ជុំវិញ​ការចោទប្រកាន់ថា នាង​បាន​ចុះហត្ថលេខា​លើ “​កិច្ចសន្យា​យ៉ិ​ន​យ៉ាង​” ក្នុង​គោលបំណង​បញ្ចៀស​ការបង់ពន្ធ​ច្រើន​។​

​នាង​បាន​បាត់​ខ្លួន​ពី​សាធារណជន​អស់​រយៈពេល​ជាច្រើន​ខែ​មុនពេល​នាង​បង្ហាញខ្លួន​ឡើងវិញ​នៅក្នុង​បណ្តាញ​សង្គម​កាលពី​ខែ​មុន បន្ទាប់ពី​ការស៊ើបអង្កេត​ដោយ​អាជ្ញាធរ​ពន្ធដារ​ចិន​បាន​រកឃើញថា នាង​បាន​ចុះកិច្ចសន្យា​២​ដើម្បី​គេចវេស​ពី​ការបង់ពន្ធ​។​

​នាង​ត្រូវបាន​បង្គាប់​ឱ្យ​បង់ប្រាក់​ចំនួន​ជាង ៨០០ លាន​យ័ន (​ជាង ១១៥ លាន​ដុល្លារ​អាមេរិក​) គិត​ជា​ប្រាក់​ពន្ធ​ហួសកំណត់ និង​ប្រាក់​ពិន័យ​។​

​នាង​បាន​បង្ហោះ​លិខិត​សុំ​អភ័យទោស​នៅលើ Weibo ដែលជា​បណ្តាញ​សង្គម​ចិន​ស្រដៀង​នឹង Twitter បន្ទាប់ពី​អាជ្ញាធរ​បានធ្វើការ​ផ្តន្ទាទោស​៕ ដោយ៖ កញ្ញាដាលីស

នាង​ហ្វា​ន ពីង​ពីង នឹង​រៀបការ​ជាមួយ​លោក​លី ចិន នៅ​ខែកុម្ភៈ​ឆ្នាំក្រោយ
#