ហ្វា​ប៊ី​ញ៉ូ ៖ ការ​បណ្តោយ​ឲ្យ ធី​ម៉ូ បា​កា​យ៉ូ​កូ ចាកចេញ​ពី​ឆេ​ល​ស៊ី​គឺជា​កំហុស​ដ៏​ធំ​មួយ​

1264
ចែករម្លែក

ហ្វា​ប៊ី​ញ៉ូ (Fabinho) អតីត​មិត្ត​រួម​ក្រុម Monaco បាន​អះអាងថា ក្លឹប​ឆេ​ល​ស៊ី​នឹង​សោកស្តាយ បន្ទាប់ពី​បោះបង់ចោល ធី​ម៉ូ បា​កា​យ៉ូ​កូ (Tiemoue Bakayoko) ។​
​ ​
​បា​កា​យ៉ូ​កូ ជា​ខ្សែបម្រើ​អន្តរជាតិ​បារាំង​បាន​ចាក​ចេញពី​ក្លឹប Monaco មក​ចូលរួម​ជាមួយ ពហុកីឡាដ្ឋាន Stamford Bridge ក្នុង​កិច្ចព្រមព្រៀង​ផ្ទេរ​៤០​លាន​ផោន បន្ទាប់ពី​ធ្វើបាន​ល្អ ខណៈពេល​ក្រុម Monaco លើក​ពាន​ក្របខណ្ឌ Ligue 1 និង​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ ព្រ័ត្រ​ឆេ​ម​ពាន​លី​ក ដោយ​ទម្លាក់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ។​
​ ​
​យុទ្ធនាការ​ដំបូង​របស់ បា​កា​យ៉ូ​កូ ក្នុង​វិស័យ​បាល់ទាត់​អង់គ្លេស​មិនបាន​ល្អ​ទេ ហើយ​កីឡាករ​វ័យ ២៤​ឆ្នាំ​រូបនេះ​ចាប់ផ្តើម​បានតែ​២៤​លើក​ក្នុងចំណោម​២៨​ប្រកួត​ក្នុង​លី​ក និង​មិន​ទទួលបាន ចំណាប់អារម្មណ៍​ពី​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ទេ ហើយ​ក្រុម​ឆេ​ល​ស៊ី បានបញ្ចប់​រដូវ​កាល​ក្នុង​លេខ​រៀង​ទី​៥ មានន័យថា បាត់បង់​ឱកាស​លេង​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​។​

​នៅពេលនេះ បា​កា​យ៉ូ​កូ ចាប់ផ្តើម​លេង​ខ្ចី​ជើង​នៅ​ក្លឹប AC Milan ពេញ​មួយ​រដូវ​កាល ហើយ ប្រហែលជា​មិន​វិល​មក​ឆេ​ល​ស៊ី​វិញ​ទេ ខណៈពេល​ក្លឹប​អ៊ីតាលី​នេះ មាន​ជម្រើស​ផ្ទេរ​ជា អចិន្ត្រៃយ៍​។​
​ ​
​ហ្វា​ប៊ី​ញ៉ូ ដែលជា​ផ្នែក​មួយ​នៃ​ក្រុម Monaco មុនពេល​ខ្លួន​ផ្ទេរ​មក​ក្លឹប Liverpool ក្នុងតម្លៃ​៤០ លាន​ផោន​នៅ​រដូវក្តៅ​នេះ​បានការ​ពារ​ដៃគូ​របស់ខ្លួន​។​
​ ​
​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​និយាយថា “​ខ្ញុំ​មិន​ជឿថា បា​កា​យ៉ូ​កូ​មាន​បញ្ហាលំបាក​ច្រើន នោះទេ​។ ខ្ញុំ​មើល​ពីរ​បី​ប្រកួត​ឃើញថា គាត់​លេង​ល្អ​។ ខ្ញុំ​ជឿថា ប្រសិនបើ​គាត់​វិលត្រឡប់ មក​អង់គ្លេស គាត់​នឹង​ខ្លាំង​ជាង​មុន ហើយនឹង​បង្ហាញ​គ្រប់គ្នា​ថា គាត់​អាច​ធ្វើបាន​ប៉ុណ្ណា​”​។​
​ ​
​បា​កា​យ៉ូ​កូ ខកខាន​មិនបាន​ចូលរួម​ក្រុម​ជម្រើសជាតិ​បារាំង​ដែល​លើក​ពាន​វើ​ល​ខាប់​នៅ ប្រទេស​រុស្ស៊ី​នៅ​រដូវក្តៅ​នេះ​ទេ​។ មកទល់ពេលនេះ បា​កា​យ៉ូ​កូ ក៏​មិនទាន់បាន​ចាប់ផ្តើម​ការ ប្រកួត​ណាមួយ​របស់ AC Milan នៅ​ក្របខណ្ឌ Serie A ផងដែរ ប៉ុន្តែ​បាន​លេង​បម្រុង​ប៉ុន្មាន នាទីចុងក្រោយ អំឡុងពេល AC Milan ចាញ់​ក្រុម Napoli 3-2៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ធី​ម៉ូ បា​កា​យ៉ូ​កូ (Tiemoue Bakayoko)