ហ្វីលីពីន​ចាប់​គ្រឿងញៀន​សន្ធឹកសន្ធាប់​ចប់​ខ្លួន​ជនជាតិ​ចិន​៤​នាក់​

640
ចែករម្លែក
  • 36
    Shares

​ក្រុម​អាជ្ញាធរ​ហ្វីលីពីន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​២០​ខែ​មីនា​ថា​ពួកគេ​បាន​រឹបអូស​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​ដែល​លាក់​ក្នុង​កញ្ចប់​តែ​និង​កំប៉ុង​នំ​ជាច្រើន​ដែល​ជា​ការចាប់​​បាន​ដ៏​ច្រើន​បំផុត​លើក​ទី​២​របស់​ពួកគេ​នៅ​ឆ្នាំ​នេះ​ដែល​ជា​សញ្ញា​បង្ហាញ​ថា​តើ​បញ្ហា​នេះ​នៅតែ​បន្ត​កើតមាន​យ៉ាង​ម្តេចទៅ​បើទោះបីជា​មាន​ការបង្ក្រាប​គ្រឿងញៀន​ដ៏​បង្ហូរ​​ឈាម​របស់​ប្រធានាធិបតី​ហ្វីលីពីន​។​

​លោក អែរ​រ៉ុន អា​គីណូ ប្រធាន​អង្គភាព​ប្រឆាំង​គ្រឿងញៀន​ហ្វី​លីលី​ន​បាន​និយាយថា ជនជាតិ​ចិន​៣​នាក់​និង​អ្នកបកប្រែ​ជនជាតិ​ហ្វីលីពីន​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​​អង្គារ​នៅ​ក្នុងការ​ឆ្មក់​ចាប់​នៅ​តំបន់​ដែលមាន​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ច្រើន​និង​នៅ​ក្រៅ​មណ្ឌល​ផ្សារ​ទំនើប​មួយ នៅ​ទីក្រុង​ម៉ានីល​។​

​លោក​បាន​និយាយថា គ្រឿងញៀន​ដែល​ចាប់​បាន​ទាំងអស់​នេះ មានតម្លៃ​ជាង​២០​លាន​ដុល្លារ ។​

​លោក​បាន​និយាយថា កាលពី​ខែ​មុន ប៉ូលិស​ប្រឆាំង​គ្រឿងញៀន បាន​ឆ្មក់​ចូល​ផ្ទះ​មួយ​នៅ​ទីក្រុង​Tanza ភាគខាងត្បូង​នៃ​ទីក្រុង​ម៉ានីល ដោយ​បាន​សម្លាប់​ជនសង្ស័យ​ជា​​អ្នកជួញដូរ​គ្រឿងញៀន​ជនជាតិ​ចិន​២​នាក់ នៅក្នុង​ការបាញ់​តដៃ​គ្នា​ហើយ​ចាប់​បាន​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​ជា​ច្រើន​ដែល​មាន​តម្លៃ​សរុប​៣៦​លាន​ដុល្លារ​៕​ប្រែ​សម្រួល​៖​សុខា​

ក្រុម​អាជ្ញាធរ​ហ្វីលីពីន​បង្ហាញ​គ្រឿងញឿន​មេតំ​ហ្វេ​តា​មីន​ទម្ងន់ជាង​១៦០​គីឡូក្រាម​ដែល​លាក់​ក្នុង​កញ្ចប់​តែ ដែល​ចាប់​បាន​កាលពី​ថ្ងៃ​អង្គារ​