ហ្វីលីពីន​ចាប់​អណ្តើក​ជាង​១.៥០០​ក្បាល​ដាក់​ក្នុង​វ៉ា​លី​ស​

467
ចែករម្លែក
  • 9
    Shares

អាជ្ញាធរ​គយ​ហ្វីលីពីន​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​មីនា​បាន​និយាយថា ខ្លួន​បាន​រកឃើញ​សត្វ​អណ្តើក​ជាង​១.៥០០​ក្បាល​ដែល​ត្រូវបាន​គេ​ដាក់​ក្នុង​វ៉ា​លី​ស​នៅ​អាកាសយានដ្ឋាន​ក្រុង​ម៉ានីល​។​

​មន្ត្រី​គយ​បាន​និយាយថា អណ្តើក​ប្រភេទ​ផ្សេងៗ​គ្នា​ត្រូវ​បាន​រកឃើញ​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​វ៉ា​លី​ស​ដែល​អ្នកដំណើរ​ហ្វីល​ពី​ន​ម្នាក់​បាន​ទុក​ចោល​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​​នី​ណ​យ អា​គីណូ ក្នុង​ជើងហោះហើរ​មកពី​ហុងកុង​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា​អណ្តើក​១.៥២៩​ក្បាល​ត្រូវបាន​រកឃើញ​និង​ប្រគល់​ទៅ​អោយ​ផ្នែក​គ្រប់គ្រង​ការជួញដូរ​សត្វព្រៃ​នៃ​នាយកដ្ឋាន​បរិស្ថាន​និង​ប្រភព​ធនធាន​ធម្ម​​ជាតិ​។​

​ការដាក់ទោស​ចំពោះ​ការជួញដូរ​សត្វព្រៃ​អាច​អោយ​ជនល្មើស​ជាប់គុក​២​ឆ្នាំ​និង​ពិន័យ​ប្រាក់​២​សែន​ប៉េសូ​(៣៨៦១​ដុល្លារ​)​។​

​កាលពី​ឆ្នាំ​២០១៨ អាជ្ញាធរ​ហ្វីលីពីន បាន​ប្រគល់​អោយ​នាយកដ្ឋាន​ខាងលើ​នូវ​សត្វព្រៃ​សរុប​៥៦០ រួម​មាន​សត្វ​តឹកកែ​និង​ផ្កាថ្ម​ដែល​រឹបអូស​បាន​ពី​ឈ្មួញ​នៅ​តាម​អាកាសយានដ្ឋាន​​ក្នុង​សមុទ្រ​និង​ផ្លូវគោគ​៕ដោយ៖វាសនា

រូប​កាលពី​ថ្ងៃ​៣​មីនា ផ្តល់​ដោយ​ការិយាល័យ​គយ បង្ហាញ​អណ្តើក​ត្រូវបាន​ញាត់​ក្នុង​វ៉ា​លី​ស​ឥ​វ៉ាន់​