ហ្វីលីពីន​ដឹក​សំរាម​ច្រើន​តោន​ត្រឡប់​ទៅ​កា​ណា​វិញ​នៅ​ថ្ងៃទី​៣០​ខែ​ឧសភា​នេះ​

664
ចែករម្លែក

​រដ្ឋមន្ត្រីការបទេស​ហ្វីលីពីន លោក Teodoro Locsin Jr បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សំរាម​ច្រើន​តោន​មកពី​ប្រទេស​កាណាដា ដែល​បាន​ចាក់ចោល​ខុសច្បាប់​នៅ​ប្រទេស​​ហ្វីលី​ន​ជាច្រើន​ឆ្នាំ​មក​នេះ​នឹង​ត្រូវ​បាន​ដឹក​ត្រឡប់​ទៅ​កន្លែង​ដើម​របស់​វា​វិញ នៅ​ថ្ងៃទី​៣០​ខែ​ឧសភា​នេះ​។​

​លោក Teodoro Locsin Jr បាន​និយាយ​នៅក្នុង​ទំនាក់ទំនង​សង្គម​Twitter​ថា ” កុងតេន័រ​ផ្ទុក​សំរាម​ទាំងអស់នោះ ដែល​មកពី​ប្រទេស​កាណ​ដា ត្រូវ​បាន​ពិនិត្យ​រួចហើយ ហើយ​ត្រៀម​នឹង​បញ្ជូន​ត្រឡប់​ទៅ​វិញ​។ នៅពេលនេះ រង់ចាំ​តែ​ឯកសារ​ខ្លះ​និង​ការនុញ្ញាត​ពី​ចិន​សម្រា​ប់ការ​ដឹក​ឆ្លងកាត់​ទៅ​កាន់​ប្រទេស​កាណាដា​វិញ​។ ការ​ដឹកចេញទៅ​​វិញ​នេះ គឺ​នៅ​ថ្ងៃទី​៣០​ខែ​ឧសភា​”​។​

​កាលវិភាគ​ថ្មី​សម្រាប់​ការដឹកជញ្ជូន​កាកសំណល់​នេះ​គឺ មាន​រយៈពេល​១៥​ថ្ងៃ គឺ​ក្រោយ​កាលបរិច្ឆេទ​កំណត់​ថ្ងៃ​១៥​ឧសភា​ដែល​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ដាក់​លើ​ប្រទេស​កាណាដា​។​

​លោក ក៏​បាន​ធ្វើ​ការព្រមាន​ផងដែរ​ថា ” អ្នកណា​ដែល​នាំ​សំរាម​ទាំងនេះ​មក ខ្ញុំ​នឹង​ឱ្យ​ទទួលខុសត្រូវ ហើយ​កុំ​បន្ទោស​ខ្ញុំ​” ។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​កាណាដា​បាន​និយាយថា​ខ្លួន​បាន​ផ្តល់​កិច្ចសន្យា​មួយ​ដល់​ក្រុមហ៊ុន​ឯកជន​មួយ​ដើម្បី​នាំយក​កាកសំណល់​ត្រឡប់​​មក​ប្រទេស​កាណាដា​វិញ ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន ដោយ​សុវត្ថិភាព​។​

​ក្រសួង​បរិស្ថាន​និង​អាកាសធាតុ​កាណាដា បាន​និយាយថា ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ត្រៀម​ខ្លួន​សម្រាប់​ការដឹក​ជញ្ជូន​នេះ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។

​ការដឹកចេញ​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ចុង​ខែ​មិថុនា​ដោយសារ​កាកសំណល់​នេះ ត្រូវបាន​ព​និត្យ​មើល​ហើយ​មាន​សុវត្ថិភាព​ដែល បំពេញ​តាម​តម្រូវការ​សុខភាព​របស់​កាណាដា​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​Palace​នេះ បាន​ច្រានចោល​សំណើ​របស់​កាណាដា​ក្នុងការ​បញ្ជូន​ត្រឡប់​សំរាម​របស់​ខ្លួន​ទៅ​វិញ​នៅ​ចុង​ខែ​មិថុនា​។​

​លោក Salvador Panelo​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ហ្វីលីពីន​បាន និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃទី​២៣​ខែ​ឧសភា​ថា ប្រធានាធិបតី Rodrigo Duterte ​នឹង​មិន​យល់ស្រប​នឹង​រឿង​នេះ​ទេ ” ហើយ​ជាពិសេស​ឥឡូវនេះ លោក បាន​ណែនាំ​ថា សំរាម​រាប់​តោន​នេះ នឹង​ត្រូវបាន​ដឹក​ត្រឡប់​ជាបន្ទាន់​ទៅ​ទីក្រុង​Ottawa ប្រទេស​កា​ណា​​ដា​វិញ​៕​ប្រែ​សម្រួល​៖​សុខា​

កុងតេន័រ​ផ្ទុក​សំរាម​ទាំងអស់នោះ ដែល​មកពី​ប្រទេស​កាណ​ដា ត្រៀម​នឹង​បញ្ជូន​ត្រឡប់​ទៅវិញ​