ហ្វីលីពីន​បដិសេធ​ការទាមទា​ប្រាក់​លោះ​របស់​ក្រុម​ឧទ្ទាម​អា​ប៊ូ​សាយ​យ៉ា​ហ្វ​

303
ចែករម្លែក
  • 25
    Shares

​ទោះបីជា​គំរាម​សម្លាប់​ចំណាប់ខ្មាំង រដ្ឋាភិបាល​ហ្វីលីពីន​នៅ​ថ្ងៃ​សុក្រ​ទី​២២​ខែ​កុម្ភៈ​បាន​និយាយថា​ខ្លួន​នឹង​មិន​ផ្តល់​ឱ្យ​ប្រាក់​លោះ​ដែល​ទាមទារ​ដោយ​ក្រុម​ឧទ្ទាម​អា​ប៊ូ​សាយ​យ៉ា​ហ្វ​​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​(​ក្រុម​ISIS)​ដើម្បី​ជា​ថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង​ជនជាតិ​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​ទោះបីជា​មាន​ការ​គំរាម​សម្លាប់​អ្នក​ទាំងនេះ​​ក៏ដោយ​។​

​លោក Salvador Panelo អ្នកនាំពាក្យ​ប្រធានាធិបតី បាន​និយាយថា “​យើង​កំពុង​ប្រឹងប្រែង​អស់​លទ្ធភាព​ដើម្បី​ធានា​បាន​ការដោះលែង​ចំណាប់ខ្មាំង​ទាំងនោះ​គឺ​ជន​ម៉ាឡេស៊ី​​ម្នាក់​និង​ជនជាតិ​ឥណ្ឌូនេស៊ី​២​នាក់​ពី​កណ្តាប់ដៃ​ក្រុម​ឧទ្ទាម​អា​ប៊ូ​សាយ​យ៉ា​ហ្វ ប៉ុន្តែ​យើង​ឈរ​នៅលើ​គោលការណ៍​គ្មាន​បង់ប្រាក់​លោះ​”​។​

​លោក​បាន​បន្ថែមថា “​ការបំពេញ​តាម​ការទាមទារ​របស់​ក្រុម​ភេរ​វករ​នេះ​និង​ក្រុម​មនុស្ស​ក្រៅច្បាប់​ដទៃទៀត​នឹង​ជំរុញ​ឱ្យ​ពួកគេ​ឱ្យ​កាន់តែ​ចាប់ខ្លួន​បន្ថែមទៀត​ដែល​នឹង​អនុញ្ញាត​​ឱ្យ​ពួកគេ​ធ្វើ​សកម្មភាព​ជ្រុលនិយម​និង​បទឧក្រិដ្ឋ​ដទៃទៀត ដោយសារ​ពួកគេ​អាច​ទិញ​អាវុធ​កាន់តែច្រើន​” ។​

​វីដេអូ​មួយ ដែល​ទទួលបាន​ពី​ម៉ាឡេស៊ី បានបង្ហាញ​ចំណាប់ខ្មាំង​បរទេស​ទាំង​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល​របស់​ពួកគេ​ដើម្បី​ធានា​ឱ្យមាន​ការដោះលែង​ពួកគេ​ខណៈដែល​ពួក​​អ្នក​ចាប់​ខ្លួន​របស់​ពួកគេ​បាន​កាន់​កាំបិត​តម្រង់​បំពង់ក​ពួកគេ​។​

​សេចក្តីរាយការណ៍​បាន​និយាយថា ក្រុម​ឧទ្ទាម​អា​ប៊ូ​សាយ​យ៉ា​ហ្វ​ទាមទារ​ប្រាក់​លោះ​ជាង​៧០០.០០០​ដុល្លារ​សម្រាប់​ការដោះលែង​ចំណាប់ខ្មាំង​ទាំងនេះ ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​កោះ​ចូឡូ​(Jolo )​ចម្ងាយ​១.០០០​គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​នៃ​ទីក្រុង​ម៉ានីល​។​

​ចំណាប់ខ្មាំង​ទាំងនេះ ត្រូវបាន​ចាប់ពង្រត់​ដោយ​ក្រុម​នេះ​កាលពី​ថ្ងៃទី​៥​ខែ​ធ្នូ​ឆ្នាំ​មុន​ពី​ទូក​នេសាទ​មួយ​នៅ​ឯនាយ​ខេត្ត​Taw-Tawi របស់​ហ្វីលីពីន​៕​ប្រែ​សម្រួល​៖​សុខា​/sn

ការបដិសេធ​ប្រាក់​លោះ​នេះ​កើតឡើង​ចំពេល​ហ្វីលីពីន​បាន​រំដោះ​ចំណាប់ខ្មាំង​អូស្ត្រាលី​ម្នាក់​និង​បាន​ចាប់ខ្លួន​ជន​ចាប់ជំរិត​ជា​ជនជាតិ​ចិន​៤​នាក់​កាលពី​ថ្ងៃ​ពុធ​ទិ​២០​កុម្ភៈក្នុងហេតុការណ៍ចាប់ជំរិតមួយផ្សេង