ហ្វីលីពីន​ប្រាប់​ចិន​អំពី​នាវាចម្បាំង​កឿង​ជាប់​នៅ​សមុទ្រ​ចិន​ខាងត្បូង ចំពេល​មាន​ជម្លោះ​សមុទ្រ​

907
ចែករម្លែក

ក្រុមមន្ត្រីហ្វីលីពីន បាននិយាយកាលពីថ្ងៃសុក្រទី៣១សីហាថា ហ្វីលីពីនបានជូនដំណឹងដល់ចិនអំពីនាវាចម្បាំងមួយគ្រឿងនៃកងទ័ពជើងទឹកហហ្វីលីពីនដែលបានជាប់កឿងនៅសមុទ្រចិនខាងត្បូង ដើម្បីចៀសវាងការយល់ច្រឡំ ព្រោះឧបទ្ទវេហតុនេះបានកើតឡើងនៅជិតតំបន់ជម្លោះដ៏ក្តៅគគុកមួយនៅសមុទ្រនេះ។

កងទ័ពហ្វីលីពីនបាននិយាយថា នាវាចម្បាំង​ BRP Gregorio del Pilar របស់ហ្វីលីពីននេះ បានជាប់កឿង ក្នុងអំឡុងពេលធ្វើល្បាតជាធម្មតាកាលពីយប់ថ្ងៃពុធនៅក្បែរកោះHalf Moon Shoal ឬហៅថា កោះHasa Hasa ។ កងទ័ពហ្វីលីពីនបាននិយាយថា ក្រុមនាវិករបស់ខ្លួន មិនបានរងរបួសទេ។

តំបន់កោះថ្មប៉ប្រះទឹកនេះ ស្ថិតនៅភាគខាងកើតនៃប្រជុំកោះ Spratlyដែលមានជម្លោះ ជាទីដែលភាពតានតឹងបានកើនឡើងខ្ពស់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីចិនបានប្រែក្លាយកូនកោះថ្មប៉ប្រះទឹកចំនួន៧ទៅជាកោះធំ ដែលរួមមានទាំង ផ្លូវយន្តហោះឡើងចុះចំនួន៣ និង បានដំឡើងប្រព័ន្ធការពារមីស៊ីល, នេះបើយោងតាមសេចក្តីរាយការណ៍។

សហរដ្ឋអាមេរិកនិង រដ្ឋាភិបាលនៃក្រុមប្រទេសអាស៊ីមួយចំនួន ដែលរួមទាំងហ្វីលីពីន អះអាងសិទ្ធកាន់កាប់ទឹកដីនៅក្នុងតំបន់នេះផងដែរ និងបានធ្វើការព្រមានប្រឆាំងចិនពោះការកសាងកោះ និងមានវត្តមានយោធាការរបស់ខ្លួននៅដែនដីយុទ្ធសាស្ត្រនេះ ទោះជាយ៉ាងណាចិនបានតបវិញថាវាជាសិទ្ធិអធិបតេយ្យរបស់ខ្លួន៕ដោយ៖សុខា/sn

នាវាចម្បាំង​ហ្វីលីពីន BRP Gregorio del Pilar បានជាប់កឿង ក្នុងអំឡុងពេលធ្វើល្បាតជាធម្មតា នៅក្បែរកោះHalf Moon Shoal នៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃពុធ