ហ្វីលីពីន​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​

742
ចែករម្លែក

ដោយ  : មុន្នីរ័ត្ន/ ​ភ្នំពេញ : លោក អា​ឡាន ភី​ធ័​រ ស​. ខា​យ៉េ​តា​ណូ រដ្ឋមន្ត្រីការបរទេស នៃ​សាធារណៈរដ្ឋ​ហ្វីលីពីន បាន​ថ្លែងថា ក្នុងនាម​លោក​ប្រធានាធិបតី រូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ និង​ប្រជាជន​ហ្វីលីពីន សូម​អបអរសាទរ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ចំពោះ​ការបោះឆ្នោត​នាពេល​ថ្មីៗ​នេះ ដែល​បាន​ប្រ​ព្រឹ​ត្រ​ទៅដោយ​សន្តិភាព និង​មាន​សណ្តាប់ធ្នាប់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​០៨ ខឺ​សីហា ឆ្នាំ​២០១៨​។​

លោក អា​ឡាន ភី​ធ័​រ ស​. ខា​យ៉េ​តា​ណូ រដ្ឋមន្ត្រីការបរទេស នៃ​សាធារណៈរដ្ឋ​ហ្វីលីពីន

​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណៈរដ្ឋ​ហ្វីលីពីន បាន​បញ្ជាក់ថា ហ្វីលីពីន​នី​តែ​ប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​ពង្រឹង​បន្ថែម​នូវ​ទំនាក់​ទំនងជា​មិត្តភាព និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុង​កម្រិត​ទ្វេភាគី តំបន់ និង​អន្តរជាតិ​ ៕B