ហ្វីលីពីន អាច​យកតាម​គំរូ​អាក្រក់ របស់​ម៉ាឡេស៊ី​ឬទេ ?

503
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ប្រទេស​ក្នុង​តំបន់ មាន​កំហឹង​យ៉ាងខ្លាំង ចំពោះ​ប្រទេស​ម៉ាឡេស៊ី ដែល​ប្រមូលយក មេដាយ​ច្រើន​ហួសហេតុ ក្នុងខណៈដែល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​លើក​ទី​២៩ ឆ្នាំ​២០២៧ ។​

​ម៉ាឡេស៊ី ប្រជែង​យក​មេដាយ រហូតដល់​ទៅ ៣២៣ គ្រឿង ដែល​ក្នុងនោះ មេដាយមាស ចំនួន ១៤៥ គ្រឿង មេដាយប្រាក់ ចំនួន ៩២ គ្រឿង និង​មេដាយសំរិទ្ធ ចំនួន ៨៦ គ្រឿង ។

​កាលនោះ ប្រទេស​ហ្វីលីពីន ដណ្ដើមបាន​មេដាយ សរុប​ចំនួន ១២១ គ្រឿង ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៦ ក្រោម​ម៉ាឡេស៊ី ថៃ វៀតណាម សឹង្ហ​បូរី និង ឥណ្ឌូនេស៊ី ។ ក្នុងនោះ​មាន មេដាយមាស ចំនួន ២៤ គ្រឿង ប្រាក់ ៣៣ គ្រឿង និង​សំរិទ្ធ ៦៤ គ្រឿង ។​

រូប​សញ្ញា​របស់​ស៊ី​ហ្គេម​លើក​ទី​៣០

​សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០១៩ នេះ ជា​ស៊ី​ហ្គេម​លើក​ទី​៣០ តើ​ប្រទេស​ហ្វីលីពីន អាច​ធ្វើតាម​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ប្រមូល​មេដាយ​ឬទេ ? នេះ​ជា​រឿង​របស់ គណៈកម្មាធិការ​ជាតិ និង ក្រសួង​កីឡា​របស់​ហ្វីលីពីន ។​

​ពាក្យស្លោក​របស់​ស៊ី​ហ្គេម លើក​ទី​៣០ គឺ ” យើង​ឈ្នះ​ជាមួយគ្នា​” ។ ប្រសិន​ម្នាក់ៗ គោរព​នូវ​ពាក្យស្លោក​នេះ គេ​ជឿថា ការ​ប្រជែង​យក​មេដាយ លើក​នេះ ប្រហែល​ជាមាន​យុត្តិធម៌ ច្រើនជាង កាល​ម៉ាឡេស៊ី ធ្វើជា​ម្ចាស់ផ្ទះ ។ ទាំងអស់គ្នា ត្រូវការ​ឈ្នះ ដោយ​យុត្តិធម៌ ។​

ប្រសិនបើ​ប្រទេស ជា​ម្ចាស់ផ្ទះ នៅតែ​មិន​កែប្រែ​ទម្លាប់​ទេនោះ គេ​ជឿថា កម្ពុជា ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នឹង​ធ្វើជា​គំរូ​គេ ក្នុងការ​ប្រជែង​យក​មេដាយ ដោយ​យុត្តិធម៌ ជាមិនខាន ។ ប្រមុខ​អូឡាំពិក​កម្ពុជា គឺ​លោក ថោង ខុន បានប្រកាសថា កម្ពុជា នឹង​គោរព​លើ​គោលការណ៍ ប្រជែង​យក​មេដាយ ដោយ​យុត្តិធម៌ និង​ដោយ​តម្លាភាព​។ កម្ពុជា មិន​ឆ្លៀត​យក​សិទ្ធិ​ជា​ម្ចាស់ផ្ទះ ដើម្បី​ប្រមូលយក​មេដាយ តាមរបៀប​ទុច្ចរិត​ឡើយ ។​

រូប​សញ្ញា​របស់​ស៊ី​ហ្គេម​លើក​ទី​៣០

​ឆ្នាំ​២០១៩ នេះ ទៅជា​ឆ្នាំ​យុ​ទួ្ធ​សាស្ត្រ ដែល​កម្ពុជា ត្រូវកា​ការលេង ដោយ​យុត្តិធម៌ ព្រោះ​កម្ពុជា រង់ចាំ​ការមកដល់ នៃ​ឆ្នាំ​២០២៣ ។​

​សូមបញ្ជាក់ថា ស៊ី​ហ្គេម​លើក​ទី​៣០ ឆ្នាំ​២០១៩ នេះ កីឡា​ចំនួន ៥៦ ប្រភេទ ដែលមាន ៥២៣ វិញ្ញាសា ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ។ ហ្វីលីពីន បាន​បញ្ចូល​នូវ​ប្រភេទ​កីឡា ប្រពៃណី​របស់ខ្លួន​មួយ ទៅក្នុង​ការប្រកួត​នេះ គឺ​កីឡា Arnis ដែលជា​កីឡា​ប្រយុទ្ធ ស្រដៀង​គ្នា​នឹង​ល្បុក្កតោ របស់​កម្ពុជា​ដែរ ៕v