ហ្វីល ណេ​វី​ល​៖ ខ្សែការពារ ហ្វីល ច​ន និង គ្រី​ស ស្ម​លិ​ង ចោលម្សៀត​

85

​ហ្វីល ណេ​វី​ល (Phil Neville) អតីត​ខ្សែការពារ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ហៅ​ខ្សែការពារ ហ្វីល ចូ​ន (Phil Jones) និង គ្រី​ស ស្ម​លិ​ង (Chris Smalling) ថា ចោលម្សៀត បន្ទាប់ពី យូ​ណាយ​ធី​ត​ប្រកួត​ចាញ់​ក្រុម Newscaslte ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃអាទិត្យ​។​
​ ​
​ក្រុម​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បន្ត​ឈរ​នៅ​លេខ​រៀង​ទី​២​នៅឡើយ​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក ហើយ​អួតអាង​ពី​ប្រព័ន្ធ​ការពារ​ដ៏​ល្អ​។​លោក ម៉ូ​រី​ញ៉ូ បានចាត់ទុក​ក្រុម​របស់លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) ថា ជា​ក្រុម​មានសំណាង​ដែល​អាច​រកបាន​៣​ពិន្ទុ ប៉ុន្តែ​ខ្សែការពារ មាន​បញ្ហា​។​
​ ​
​ណេ​វី​ល បាន​និយាយថា​”​យូ​ណាយ​ធី​ត​មាន​ស្ថិតិ​ការពារ​ល្អ​ពីព្រោះ​ពួកគេ​មាន​អ្នកចាំទី​ល្អ​បំផុត ក្នុង​ពិភពលោក​គឺ ដេវីដ ដឺ ហ្គៀ (David De Gea) និង​កីឡាករ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) បាន​ឈរ​នៅ​ជួរមុខ ហើយ​ជួយ​ការពារ​ពួកគេ​បានល្អ​”​។​
​ ​
​ណេ​វី​ល បន្តថា “​ប៉ុន្តែ​ពី​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Tottenham និង Newcastle កីឡាករ ស្ម​លិ​ង និង ចូ​ន ធ្វើ​មិន​បានល្អ​ទេ​។ ពួកគេ​ពិតជា​មិនអាច​រារាំង​កីឡាករ ដេ​ឡេ អា​លី (Dele Alli) និង ហ៊ែ​រី ខេន (Harry Kane) បានទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ ហ្វីល ចូ​ន (Phil Jones) និង គ្រី​ស ស្ម​លិ​ង (Chris Smalling)