ហ្វីល ប៊ែ​ប : ម៉ូ​ហា​ម៉េ​ដ សាឡា អាច​ចាក​ចេញពី Liverpool ក្នុងតម្លៃ​២០០​លាន​ផោន បន្ទាប់ពី​វើ​ល​ខាប់​

117

​នេះ​គឺជា​ព័ត៌មាន​ដែល​អ្នកគាំទ្រ​ក្លិប លី​វឺ​ភូ​ល​(Liverpool) មិន​ចង់​ឮ​។ ប៉ុន្តែ​អតីត​កីឡាករ​របស់​ក្លិប Liverpool ជឿថា ម៉ូ​ហា​ម៉េ​ដ សាឡា (Monhamed Salah) អាច​ចាក​ចេញពី​ក្លឹប​នេះ​នៅ​រដូវក្តៅ ក្នុងតម្លៃ​ផ្ទេរ​រហូតដល់​២០០​លាន​ផោន​។​
​ ​
​សាឡា រកបាន​២៨​គ្រាប់​នៅ​រដូវ​កាល​ដំបូង​ជាមួយ​ក្រុម Liverpool ហើយ​បាន​បន្ថែម​ភាព​អស្ចារ្យ អំឡុងពេល​ប្រកួត​ស្មើ​២-២ ជាមួយ​ក្រុម Tottenham កាលពី​ថ្ងៃ អាទិត្យ​។
​ ​
​ទម្រង់​លេង​ដ៏​ល្អ​របស់ សាឡា បានធ្វើ​ឲ្យ​មានការ​ប្រៀបធៀប​កីឡាករ​រូបនេះ​ទៅនឹង​វីរបុរស Barcelona លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ហើយ​លោក ហ្វីល ប៊ែ​ប (Phil Babb) ជឿថា ក្រុម​អេ​ហ្ស៊ី​ប អាចនឹងទទួល​បាន​ល​ទ្ធ​ផល​ល្អ​នៅ​វើ​ល​ខាប់​។​
​ ​
​លោក​ជឿថា ចំណុច​នេះ​អាច​នាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ផ្ទេរ​មួយ​ដែល​មិន​ចាញ់​កិច្ចព្រមព្រៀង​ផ្ទេរ​របស់ នី​ម៉ា (Neymar) ទៅ​ក្លឹប PSG កាលពី​រដូវ​កាល​មុន​ទេ​។​
​ ​
​អតីត​ខ្សែការពារ Liverpool រូបនេះ​បាន​និយាយថា “​តម្លៃ​របស់ សាឡា ប្រាកដជា​លើសពី​១០០ លាន​ផោន​។ ស្ថិតក្នុង​ចំណុច​ទាប​និង​ពិបាក​ទាត់​បញ្ចូល​ទី ប៉ុន្តែ​គាត់​មាន​សមត្ថភាព​ឆ្កឹះ​រំលង​អ្នកចាំទី​។ វា​គឺជា​គ្រាប់​បាល់​ដ៏​អ ស្ចា​រ្យ​”​។​
​ ​
​ហ្វីល ប៊ែ​ប បាន​និយាយថា “​គាត់​គឺ​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្នុង​ពិភពលោក ហើយ​គ្មាន​អ្វីដែល​គួរ​ឲ្យ​សង្ស័យ​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah)