ហ្វី​លី​ពិន​ចេញ​ច្បាប់​រិត​បន្តឹង​គំនិត​ជាតិនិយម​

1054
ចែករម្លែក

ក្រោម​ច្បាប់​ថ្មី​របស់​ប្រទេស​ហ្វីលីពីន​ជន​ស៊ីវិល​ដែល​មិន​ផ្ចង់អារម្មណ៍​ហើយ​លេងសើច​គ្មាន​ការគោរព និង​មិន​បង្ហាញ​ទឹកមុខ​សាទរ​ពេល​ច្រៀង​ចម្រៀង​ជាតិ​នឹងត្រូវ​ជាប់ពន្ធនាគារ​នេះ​បើ​យោងតាម គេហទំព័រ​ម៉េ​លអន​ឡាញ​ចុះផ្សាយ​កាលពី​ថ្ងៃ​២៨​ខែមិថុនា​។​
​ ​អ្នក​បំពាន​ច្បាប់​ថ្មី​នេះ​នឹងត្រូវ​ជាប់ពន្ធនាគា​ររ​យៈ​ពេល​១​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​២.០០០​ដុល្លារ​អាមេរិក​ហើយ​ឈ្មោះ​របស់​ពួកគេ​នឹងត្រូវ​ចុះផ្សាយ​ជា​សាធារណៈ​ឱ្យ​អាម៉ាស់មុខ​តាម​កាសែត​របស់​រដ្ឋ​។​
​ ​
​ច្បាប់​ដ៏​ចម្រូងចម្រាស​ដែល​ត្រូវបាន​អនុម័ត​ដោយ​សមាជិកសភា​ហ្វីលីពីន​នេះ​ចែងថា “​ការ​ច្រៀង ចម្រៀង​ជាតិ​គឺជា​ការ​កំហិត​ហើយ​ត្រូវតែ​ច្រៀង​ដោយ​សេចក្តី​សាទរ​”​។​
​ ​

ទន្ទឹមនឹងនេះ​អាជ្ញាធរ​បាន​ជូនដំណឹង​ទៅដល់​សាលារៀន​នានា​នៅ​ទូទាំងប្រទេស​ថា​កូនសិស្ស​ទាំងអស់​ត្រូវតែ​ទន្ទេញ​ចម្រៀង​ជាតិ​ឱ្យ​ចេះ​ចាំ​ស្ទាត់​គ្រប់​ម៉ាត់​គ្រប់​ឃ្លា​ជា​កំហិត​៕ ​ប្រែ​សម្រួលៈ ខុម