ហ្វី​លី​ព កូ​ទី​ញ៉ូ ប្រាប់​គ្រូបង្វឹក​ថា ខ្លួន​នឹងមិន​លេង​ឲ្យ​លី​វើ​ភូ​ល​ទៀត​ទេ​

1064
ចែករម្លែក

​ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Countinho) បដិសេធ​មិន​ប្តូរ​ជំហរ​របស់ខ្លួន​ជុំវិញ​ការផ្ទេរ ចេញពី​ក្លឹប​លី​វើ​ភូ​ល បើទោះបីជា​អាចធ្វើ​ឲ្យ​ខ្លួន​បាត់បង់​កៅអី​សម្រាប់​ការប្រកួត​វើ​ល​ខាប់​ក៏ដោយ​។​
​ ​
​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ចង់​ចាក​ចេញពី​ពហុកីឡាដ្ឋាន Anfield ដើម្បី​សម្រេច​កិច្ចព្រមព្រៀង ផ្ទេរ​ដែលមាន​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​មួយ មក​ក្លឹប​បា​សេ​ឡូ​ណា​បន្ទាប់ពី​ក្លឹប​លី​វើ​ភូ​ល​ច្រានចោល សំណើ​ផ្ទេរ​ពីរលើក​កន្លងមកនេះ​។​
​ ​
​កាលពី​សប្តាហ៍​មុន ក្រុម​ហង្ស​ក្រហម​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​អះអាងថា កូ​ទី​ញ៉ូ នឹងមិន​ចាកចេញ​ទេ ប៉ុន្តែ​កីឡាករ​រូបនេះ​បានដាក់​សំណើសុំ​ផ្ទេរចេញ​ជា​ចេតនា​បង្ខំ​ឲ្យ​មាន​កិច្ច ព្រមព្រៀង​ផ្ទេរ​មួយ​។​
​ ​
​សេចក្តីរាយការណ៍​ជាច្រើន​អះអាងថា កូ​ទី​ញ៉ូ ថែមទាំង​បាន​ប្រាប់​គ្រូបង្វឹក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ថា ខ្លួន​នឹងមិន​លេង​សម្រាប់​ក្លឹប​នេះ​ទៀត​ទេ​។​
​ ​
​នៅពេលនេះ វា​បង្ហាញថា កីឡាករ​រូបនេះ​ចង់​ចាក​ចេញពី​ក្លឹប​នេះ​មែន ហើយ កូ​ទី​ញ៉ូ ថែមទាំង​ហ៊ាន​បាត់បង់​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នៅ​រដូវក្តៅ​ក្រោយ​ទៀតផង​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា កូ​ទី​ញ៉ូ ត្រៀមខ្លួន​អង្គុយ​មើល​រហូតដល់​ចប់​រដូវ​កាល ប្រសិនបើ​ក្លឹប​នេះ​មិន​ព្រម​ឲ្យ​ខ្លួន​ចាកចេញ​នោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Countinho)