ហ្វី​លី​ព កូ​ទី​ញ៉ូ មានតម្លៃ​ខ្លួន​៥៦៣.០០០​ផោន​ក្នុង​មួយ​ប្រកួត​នៅ​ក្លិប​បៃ​យឺន ម៉ូ​និ​ច

173
ចែករម្លែក

ក្លឹប​យក្ស​អាល្លឺម៉ង់ បៃ​យឺន ម៉ូ​និ​ច (Bayern Munich) ចំណាយ​ប្រាក់ ៥៦៣.០០០​ផោន​ក្នុង​មួយ ប្រកួត​សម្រាប់​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) នេះ​បើតាម​សេចក្តីរាយការណ៍ នាពេល​ថ្មីៗ​នេះ​។​
​ ​
កូ​ទី​ញ៉ូ ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​២៧​លាន​ផោន ព្រមទាំង​កញ្ចប់​ទឹកប្រាក់​ខ្ចី​ជើង​ប្រាំពីរ លាន​ផោន​ផ្សេងទៀត​ពី​ក្លិប​បា​សេ​ឡូ​ណា ។ ទំហំ​ទឹកប្រាក់​នេះ​បានធ្វើ​ឲ្យ​មានការ​ពិចារណា​លើ គ្រប់ការ​ប្រកួត​សម្រាប់​ក្រុម បៃ​យឺន នៅ​រដូវ​កាល​នេះ​។​
​ ​
កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​បានសម្រេច​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ពី​ក្លិប​យក្ស​បា​សេ​ឡូ​ណា កាលពីដើម រដូវក្តៅ​នេះ បន្ទាប់ពី​ពិបាក​រក​ឱកាស​ក្នុង​ក្រុម​ជម្រើស​១១​នាក់​ដំបូង​។ ក្រុម បៃ​យឺន នឹងមាន ជម្រើស ក្នុងការ​ផ្ទេរ​១០០​លាន​ផោន​នៅ​រដូវក្តៅ​ឆ្នាំក្រោយ ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​។​
​ ​
ប្រសិនបើ​ក្រុម​យក្ស​ក្របខ័ណ្ឌ Bundesliga នេះ​សម្រេច​ផ្ទេរ កូ​ទី​ញ៉ូ នោះ​ក្លឹប Barcelona នឹង​ត្រៀម​លក់​ខ្សែបម្រើ​រូបនេះ​។ កូ​ទី​ញ៉ូ រកបាន​២​គ្រាប់​និង​បង្កើត​ឱកាស​៣​លើក​ជាមួយ​ក្លឹប Bayern Munich បន្ទាប់ពី​លេង​បាន​១១ ប្រកួត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Countinho)