ហ្វី​លី​ព កូ​ទី​ញ៉ូ វិល​ត្រឡប់មក​ចូលរួម​ហ្វឹកហាត់​វិញ ខណៈ​ក្រុម​ហង្ស​ក្រហម​ត្រៀមខ្លួន​សម្រាប់ ការប្រកួត ជម្រុះ​ឆេ​ម​ពាន​លី​ក​

750
ចែករម្លែក

​ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) បានបង្ហាញ​ទឹកមុខ​ស្ងួត​នៅពេល​មក​បង្ហាញមុខ​នៅ​ទីលាន ហ្វឹកហាត់​របស់​លី​វើ​ភូ​ល​ខណៈ​មិត្ត​រួម​ក្រុម​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ជម្រុះ​ក្របខណ្ឌ​ឆេ​ម​ពាន លី​កនៅ​ប្រទេស​អាល្លឺម៉ង់​។​

​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​អន្ទះសា​ចង់​ចាក​ចេញពី​ក្លិប​លី​វើ​ភូ​ល​និង​បាន​ដាក់សំណើ​ផ្ទេរចេញ ប៉ុន្តែ​ក្លិប​ហង្ស​ក្រហម​ប្តេជ្ញា​មិន​លក់​កីឡាករ​រូបនេះ​ទេ​។​
​ ​
​កូ​ទី​ញ៉ូ រងរបួស​នៅពេល​ប្រកួត​បើ​ឆាក​សម្រាប់​ក្រុម​លី​វើ​ភូ​ល​ជាមួយ​ក្រុម Watford ហើយ​មាន​បញ្ហា ផ្នែក​ខាងក្រោយ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា​បញ្ហា​របួស​នេះ បានធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ខកខាន​ការប្រកួត​ជម្រុះ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ជាមួយ​ក្រុម Hoffenheim ប៉ុន្តែ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​វិលត្រឡប់​មកកាន់​ទីលាន​ហ្វឹកហាត់​វិញ បន្ទាប់ពី​ប្រសើរ​ឡើងវិញ​។​

​ការខកខាន​មិនបាន​ជាប់​ដល់​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​នឹង​ក្លាយជា​រឿង​អាក្រក់​សម្រាប់​ក្រុម​ហង្ស​ក្រហម បន្ទាប់ពី​ពួកគេ​មានឱកាស​ជាប់​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន​៕ ប្រែ​សម្រួល ពិសិដ្ឋ​

​ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho)
#