ហ្វី​លី​ព កូ​ទី​ញ៉ូ សម្រេច​កិច្ចព្រម ព្រៀង​លេង​ខ្ចី​ជើង​នៅ​ក្លឹប Bayern Munich

188
ចែករម្លែក

ក្លឹប​យក្ស​អេ​ស្ប៉ា​ញ Barcelona បានបញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ស្តីពី​កិច្ចព្រមព្រៀង​ផ្ទេរ កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ទៅកាន់​ក្លឹប​អាល្លឺម៉ង់ Bayern Munich ។

​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្លឹប Bayern ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពេញ​មួយ ឆ្នាំ​ជាមួយនឹង​ជម្រើស​ផ្ទេរ​ជា​អចិន្ត្រៃយ៍​។

​ក្លឹប Barcelona បាន​អះអាង​តាម​សេចក្តីថ្លែងការណ៍​មួយ​ថា “​ក្លឹប FC Barcelona និង Bayern Munich បានសម្រេច​កិច្ចព្រមព្រៀង​ខ្ចី​ជើង​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ សម្រាប់ រដូវ​កាល​ឆ្នាំ​២០១៩/២០”​។

​សេចក្តី​ថ្លៃ​ការណ៍​បន្តថា “Bayern Munich នឹង​បង់​៨,៥​លាន​អឺរ៉ូ និង​ប្រាក់​ឈ្នួល​សម្រាប់ កីឡាករ​។ កិច្ចព្រមព្រៀង​នេះ​ផ្តល់​ជម្រើស​ទិញ​ផ្តាច់​ក្នុងតម្លៃ​១២០​លាន​អឺរ៉ូ​”​។

​កូ​ទី​ញ៉ូ លេង​បាន​៧៥​លើក​សម្រាប់ Barcelona បន្ទាប់ពី​ចូលរួម​ជាមួយ​ក្លឹប​នេះ​ក្នុងតម្លៃ ១៤២​លាន​ផោន​កាលពី​ខែមករា​ឆ្នាំមុន​ដោយ​រកបាន​២១​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​១១​លើក​សម្រាប់​ក្រុម Barcelona ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

#