ហ្វី​ហ្វី ព្រម​បញ្ចប់រឿង ដោយ​ទទួលបាន​លិខិត​សុំទោស​ជា​សាធារណៈ ជាមួយ​សំណង​៨​ពាន់​ដុល្លារ ពី​ថៅកែ​ខារ៉ាអូខេ​ចិន​

1664
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: តារា​សម្តែង​ស្រី​ស្រស់ស្អាត​សាច់​ខ្ចី ដើមទ្រូង​ធំ កញ្ញា ហ្វី​ហ្វី បញ្ជាក់ថា រឿង​ជម្លោះ​ជា​ថៅកែ​ហាង​ខារ៉ាអូខេ​យីហោ ”QI HAOGONGGOAN” ត្រូវបាន​បញ្ចប់​ហើយ គឺ​ថៅកែ​រូបនោះ សរសេរ​លិខិត​សុំទោស​ជា​សាធារណៈ និង​ប្រាក់​សំណង​ថ្លៃ​ខូចខាត​កិត្តិយស​ចំនួន​៨​ពាន់​ដុល្លារ បញ្ចប់រឿង​ពី​ជនបង្ក​ដែលជា​ជនជាតិ​ចិន​។​

​នៅ​ព្រឹក​ថ្ងៃទី​២៦​មេសា​២០១៨ តារា​សម្បូរ​សាច់​ដើមទ្រូង កញ្ញា ហ្វី​ហ្វី បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា “​ដោយសារ​មិន​ចង់​វែងឆ្ងាយ​បង រឿង​ជម្លោះ​ជា​ថៅកែ​ហាង​ខារ៉ាអូខេ​យីហោ ”QI HAOGONGGOAN” ត្រូវបាន​បញ្ចប់​ហើយ គឺ​ថៅកែ​រូបនោះ យល់ព្រម​សរសេរ​លិខិត​សុំទោស​ជា​សាធារណៈ និង​ប្រាក់​សំណង​ថ្លៃ​ខូចខាត​កិត្តិយស​ចំនួន​៨​ពាន់​ដុល្លារ ដល់​រូបនាង​ខ្ញុំ និង​ដើម្បី​បញ្ចប់រឿង ពី​ជនបង្ក​ដែលជា​ជនជាតិ​ចិន​” ។​

​សូម​រំលឹកថា ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់ពី​បុរស​ជនជាតិ​ចិន​ម្នាក់​និង​ជា​ថៅកែ​ហាង​ខារ៉ាអូខេ​យីហោ ”QI HAOGONGGOAN” បាន​បង្ខំ​ឱ្យ​នារី​២​នាក់មក​អង្គុយលេង​ជាមួយ​មិត្តភក្តិ​ខ្លួន​ធម្មតា ទំនង​ចង់​ឲ្យ​នាង​ទៅ​ដើរលេង​បន្តទៀត​។ ពេលនោះ​នាង​មិន​ព្រម​ថៅកែ​បាន​ប្រើ​ហឹ​ង្សា​ដោយបាន​ធាក់​និង​ទះកំភ្លៀង​នារី​២​នាក់​បណ្ដាលឱ្យ​រងរបួស​។ ទើប​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច រួមទាំង​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ KTV QI HAO GONG GOAN ជាប់​ផ្សារ​បឹងត្របែក​ផ្លា​ហ្សា ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​

​យោងតាម​ការបំភ្លឺ​រប​ស់ ស្រី​ស្រស់ស្អាត​សាច់​ខ្ចី កញ្ញា ហ្វី​ហ្វី បានឱ្យដឹង​តាម​ទូរស័ព្ទ​ថា ក្នុង​រឿង​ជម្លោះ​ខាងលើ​នាង​មិនមែនជា​បុក​គ្គ​លិ​កនៅ​ហាង​ខារ៉ាអូខេ​ខាងលើ​នោះទេ​ដោយសារ​តែមាន​មិត្តភក្តិ​នាង​ជា​បុគ្គលិក​នៅ​ទីនោះ​នាង​ក៏​មកលេង​ហើយ​ពេលខ្លះ​ថៅកែ​ហាង​ក៏​ហៅ​មក​ទទួលភ្ញៀវ​ម្តងម្កាល​ពេល​ចប់​ភ្ញៀវ​ក៏​ទៅផ្ទះ​វិញ ។​

​តារា​សម្តែង​និយម​ភាព​សិច​ស៊ី​បាន​បន្តថា មុនពេល​កើតហេតុ មាន​មិត្តភក្តិ​ម្នាក់​ដែលជា​បុគ្គលិក​(​នារី​កំដរ​ភ្ញៀវ​)​បានខ​ល​ហៅ​នាង​មកជួយ​កំដរ​ភ្ញៀវ ដែលជា​មិត្តភក្តិ​ថៅកែ​ពេលនោះ​នាង​ក៏បាន​មក​មាន​គ្នា​ចំនួន​៣​នាក់​ខណៈ​មកដល់​ក្នុង​បន្ទប់​ពួកនាង​ក៏​ដើរ​ចេញមកក្រៅ​វិញ​ព្រោះ​ភ្ញៀវ​ទាំងនោះ​តែងតែ​បង្ខំ​នារីៗ​ដែលជា​ដៃគូរ​ទៅ​ដើរលេង​បន្តទៀត​ជាមួយ ។ បន្ទាប់មក​ស្រាប់តែ​ថៅកែ​មក​សួរនាំ​ហើយ​បាន​ធាក់​នាង​ពីក្រោយ​បណ្តាលឱ្យ​ដួល​ហើយ​ចាប់​ទះកំភ្លៀង​ចំនួន​២​ដៃ​ទើប​បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាមៗ​ថៅកែ​ហាង​ខារ៉ាអូខេ​ខាងលើ​បាន​សង​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​៥០០​ដុល្លារ​។ តែ​នារី​រងគ្រោះ​មិន​ព្រម ទើប​នាង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ជួយ​អន្តរាគមន៍ ហៅ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​បឹងត្របែក ដើម្បី​ហៅ​ជនបង្ក​ទៅ​ដោះស្រាយ​តាមច្បាប់​។​

​សូមជម្រាបថា ទីតាំង​ខាងលើ​តែងតែមាន​អំពើ​ហឹ​ង្សា​ដាក់​នារីៗ​ខ្មែរ​ជា​អ្នក​កំដរ​ភ្ញៀវ​ជា​ញឹកញាប់​តែ​មិនដែល​មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​មាន​វិធានការ​យ៉ាងណា​នោះទេ ។​ឬក៏​ទីតាំង​ខាងលើ​មាន​ខ្សែ​ជា​អ្នកធំ​ទើប​សមត្ថកិច្ច​មិន​ហ៊ាន​បែបនេះ ហើយ​សូម្បីតែ​ស្លាក​យីហោ​ខាងមុខ ក៏​គ្មាន​ដាក់​អក្សរ​ខ្មែរ​ដែរ ធ្វើ​ដូចជា​នៅ​ស្រុក​ក្រៅ​អញ្ចឹង ។​

​គួររំលឹកថា រូបថត​សិច​ស៊ី​មួ​យស​ម្លឹ​ក​ពី​សំណាក់​តារា​សម្តែង​ស្រី​កញ្ញា ហ្វី​ហ្វី ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់​នាង​ក្រោយពី​ប្រុសៗ រួមជាមួយ​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាច្រើន ដែល​បានឃើញ​ហើយ​នោះ ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​មិន​ស្ទើរ​ឡើយ ខណៈ​រូបថត​នេះ​មាន​លក្ខណៈ​សិច​ស៊ី​បង្ហាញ​ឲ្យ​ឃើញ​សាច់​សខ្ចី​ជាមួយ​ការ​រំលេច​សាច់​សុដន់​អត់​ពាក់អាវ​ទ្រនាប់ ស្ទើរ​មើលឃើញ​ទាំងស្រុង នៅ​កណ្តាលវាល​ផង​នោះ​។ នាង​ក៏​ជា​តារា​ស្រី​មួយ​ដួង​ដែល​ចូល​ចិ​ត្ដ​បង្អួត​ពី​ភាព​ហ៊ឺហារ និង​ការប្រើប្រាស់​សម្ភារៈ​ទំនើប​តម្លៃ​ថ្លៃៗ​ផងដែរ​។ មិនតែប៉ុណ្ណោះ នាង​ក៏មាន​ឈ្មោះ​ជា​តារា​ស្រី​សិច​ស៊ី​ចូល​ចិ​ត្ដ​បញ្ចេញ​របស់​ល្អៗ ឲ្យ​មហាជន​ទស្សនា​មិនចេះ​ជិនណាយ​ទៀតផង​៕ ល​