ហ្វឺ​ណាន​ដូ ត័​រ​រ៉េ​ស ចុះ​កិច្ចព្រមព្រៀង​បន្ត​មួយឆ្នាំ​ទៀត​ជាមួយ Atletico

771
ចែករម្លែក

ខ្សែប្រយុទ្ធ ហ្វឺ​ណាន​ដូ ត័​រ​រ៉េ​ស (Fernando Torres) របស់​ក្លឹប Atletico Madrid បានបញ្ចប់​ការ​ប៉ាន់​ប្រមាញ​អំពី​អនាគត​របស់ខ្លួន ដោយ​ចុះ​កិច្ច​ហត្ថ​លេ ខា​ពន្យារ​កិច្ចសន្យា​មួយឆ្នាំ​បន្ថែមទៀត​។​
​ ​
​ខ្សែប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​រូបនេះ ដែល​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី​អេ​ស្ប៉ា​ញ​នោះ នឹង​បន្ត​នៅ​ជាមួយ​ក្លឹប Atletico រហូតដល់​ខែមិថុនា​ឆ្នាំ​២០១៨​។​
​ ​
​បច្ចុប្បន្ន ត័​រ​រ៉េ​ស ស្ថិតក្នុង​ដំណាក់កាល​ទី​២​ជាមួយ​ក្លឹប​ពី​កុមារភាព​របស់ខ្លួន ដែល​កំពុង​ជាប់​បម្រាម ហើយ​បម្រាម​នេះ​រឹតត្បិត​ពួកគេ មិន​ឲ្យ​ផ្ទេរ​កីឡាករ​ថ្មី​ចូល រហូតដល់​ឆ្នាំ​ថ្មី​។​
​ ​
​ខ្សែប្រយុទ្ធ​រូបនេះ​រកបាន​២៨​គ្រាប់ ចាប់តាំងពី​វិលត្រឡប់​មកកាន់​ពហុ​កី ឡា​ដ្ឋា​ន Vicente Calderon ប៉ុន្តែ​ជា​ជម្រើស​បន្ទាប់ពី​កីឡាករ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) និង ខេ​វីន ហ្គា​ម៉េ​រ៉ូ (Kevin Gameiro) ក្រោម​ការដឹកនាំ​របស់​លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) ៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ហ្វឺ​ណាន​ដូ ត័​រ​រ៉េ​ស (Fernando Torres) ​