ហ្វូងបក្សី​តាម​វាយប្រហារ​សងសឹក​បុរស​ម្នាក់​រាល់ថ្ងៃ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

234
ចែករម្លែក

​វា​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​សោះឡើយ​ដែល​បុរស​ម្នាក់​ត្រូវបាន​ហ្វូង​ក្អែក​តាម​វាយ ប្រហារ​សងសឹក​រាល់ថ្ងៃ​អស់​រយៈពេល​បី​ឆ្នាំ​ចាប់តាំងពី​កូន​របស់​ពួកវា​ងាប់​ក្នុង​ដៃ របស់គាត់​មក​។
​ ​
បុរស​ដែលមាន​ឈ្មោះ ស៊ី​វ៉ា កេ​វ៉ាត (Shiva Kewat) មកពី​រដ្ឋ​ម៉ា​ដ្យា ប្រា​ដេ​ស (Madhya Pradesh) ប្រទេស​ឥណ្ឌា និយាយថា តាមពិត​គាត់​បាន​ព្យាយាម​ជួយ សង្គ្រោះ​កូន​ក្អែក នោះ​បន្ទាប់ពី​វា​ជាប់​ក្នុង​សំណាញ់​ដែក​។​ប៉ុន្តែ​ជួយ​មិនបាន​សម្រេច វា​ក៏​ងាប់​ទៅ ហើយ ប្រហែលជា​ហ្វូង​ក្អែក​ស្មានថា​គាត់​ជា​អ្នក​សម្លាប់​វា​ហើយ​មើលទៅ បានជា​ពួកវា​តាម ចងអាឃាត​គាត់​មិន​ឈប់​បែបនេះ​។​
​ ​
ពេលនេះ បុរស​ជា​កម្មករ​ដែល​តែងតែ​រង​ការវាយប្រហារ​ពី​ហ្វូងបក្សី​ខាងលើ​ត្រូវ​កាន់ រំពាត់​តាម​ខ្លួន​ជានិច្ច​រាល់ពេល​ចេញពីផ្ទះ ដើម្បី​វាត់​បង្អើល​ហ្វូងបក្សី​ក្នុងករណី​ពួកវា វាយប្រហារ​គាត់ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Times of India​។​
​ ​
​ទោះជា​ពួកវា​តាម​វាយប្រហារ​សងសឹក​គាត់​មិន​ឈប់​យ៉ាងណាក្ដី ក៏​គាត់​និយាយថា គាត់​គ្រាន់តែ​ការពារ​ខ្លួន​ប៉ុណ្ណោះ គឺ​គ្មាន​បំណង​ធ្វើឱ្យ​ពួកវា​ឈឺចាប់​ឡើយ​៕ ប្រែ​សម្រួលៈ​ខុម​

#