ហ្វូង​ទា​ឆ្លងផ្លូវ​ក្នុង​ក្រុង​ចេះ​គោរព​ចរាចរណ៍​គួរឱ្យភ្ញាក់ផ្អើល​

382
ចែករម្លែក

ទា​មួយ​ហ្វូង​នេះ​ហាក់​យល់ច្បាស់​គ្រោះថ្នាក់​នេះ ដោយ​ពួកវា​ឆ្លងផ្លូវ​ក្នុង​ក្រុង​ដ៏​មមាញឹក ចេះ​គោរព​ចរាចរណ៍​គួរឱ្យភ្ញាក់ផ្អើល​។ តាមរយៈ​រូបភាព​វីដេអូ​ឃ្លី​ប​ហ្វូង​ទា​នេះ​បាន​រត់ ឆ្លងផ្លូវ​ស្រុសគ្នា​យ៉ាង​មាន​របៀបរៀបរយ នៅពេល​ម៉ូតូ កង់ រថយន្ត និង​សូម្បី​អ្នក ដំណើរ​ថ្មើរជើង​ឈប់​ទ្រឹង​មួយកន្លែង​លើ​កំណាត់​ផ្លូវ​ក្នុង​ក្រុង​អា​ឡា​ពូ​ហ្សា (Alappuzha) រដ្ឋ​កេ​រ៉ា​ឡា (Kerala) ប្រទេស​ឥណ្ឌា ភាគខាងត្បូង ដើម្បីឱ្យ​ពួកវា​ឆ្លង​ផុត​។​
​ ​
ស្ត្រី​ម្នាក់​ដែល​ពាក់អាវ​លឿង ប្រើ​រំពាត់​បញ្ជា​ទា​ទាំងនេះ​ឱ្យ​ដើរ​ឆ្លងផ្លូវ​តាម​ការចង្អុល បង្ហាញ​របស់ខ្លួន​។​
​ ​
អ្នកឃើញ​ទិដ្ឋភាព​នេះ​លាន់មាត់​សរសើរ​ថា “​មើល​ទា​ទាំងនេះ​ចុះ​! ពួកវា​ដើរ​មាន​របៀប រៀបរយ​ល្អ​ជាង​មនុស្ស​ខ្លះទៅ​ទៀត​”៕ ប្រែ​សម្រួលៈ ខុម