ហ្វេ​នៗ​ពេញចិត្ត​ជាមួយ​កម្មវិធី​ស្វា​មគ​មន៍​ក្រុម​SMALLWORLDSMALLBAND​ជា​ទូត​សុ​ឆន្ទៈ​របស់​ទឹកក្រូច​អាយ​ស៍

192
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សំឡេង​ហ៊ោកញ្ជ្រៀវ​និង​ទឹកមុខ​សប្បាយរីករាយ​ពី​អ្នកគាំទ្រ​ក​ក្រុម​SMALLWORLDSMALLBAND​ក្នុងឱកាស​នៃ​ការប្រកាស​ស្វាគមន៍​ក្រុម​ចម្រៀង​នេះ​ជា​ទូត​សុ​ឆន្ទៈ​របស់​ទឹកក្រូច​អាយ​ស៍ បានបញ្ជាក់​យ៉ាងច្បាស់​អំពី​ការពេញចិត្ត​និង​ត្រេកអរ​ជាមួយនឹង​ព្រឹត្តិការណ៍​នេះ​។​

​កញ្ញា​នី​រ័ត្ន​អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​ម្នាក់​ដែល​មក​ចូលរួម​កម្មវិធី​បានឱ្យដឹងថា​៖ «​ខ្ញុំ​រំភើប​ខ្លាំង​មែនទែន ខំ​មក​ចាំ​តាំងពី​ម៉ោង​៣​ដើម្បី​បាន​ជួប​បងៗ​ក្រុម​តូច​។​អ្វីដែល​សំខាន់​បាន​ជួប​គាត់​ផ្ទា​ល់ហើយ​បាន​កាដូ​ឡើង​ច្រើន​និង​ហត្ថលេខា​ទៀត​»​។​

សម្រាប់​ហ្វេ​ន​ម្នាក់ទៀត​លោកតា​រា​វុ​ធ​បានបង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ដូច្នេះ​ថា​៖«​និយាយ​ទៅ​ខ្ញុំ​ពេញចិត្ត​ការរៀបចំ​ទាំងអស់​របស់​ក្រុមហ៊ុន​ផលិត​ទឹកក្រូច​អា​យស៍​ព្រោះ​អី​ខ្ញុំ​ហ្នឹងហើយ​ជា​អ្នក​ចូលចិត្ត​ញុំ​ា​ទឹកក្រូច​អាយ​ស៍ ហើយ​ចូលចិត្ត​ក្រុម SMALLWORLD SMALLBAND ខ្លាំង​ហ្មង​។ អីចឹង​មក​ថ្ងៃនេះ​ចំណេញ​ខ្លាំង ហើយ​សប្បាយ​ខ្លាំង​»​។

​ចំណែក លោក រ៉ុង​សុ​ភី​ដេវីដ សមាជិក​ក្រុម SMALLWORLDSMALLBAND​ក្រុម​តូច​វិញ​បានឱ្យដឹងថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ដែល​ក្រុម​ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ជា​ទូត​សុ​ឆន្ទៈ​របស់​ទឹកក្រូច​អា​យស៍​ដែលជា​ភេសជ្ជៈ​កូ​ឡា​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​។​ពួកយើង​ទាំង​៤​នាក់​នឹង​នាំមក​នូវ​ការកម្សាន្ត​ដែល​ដឹកនាំ​ដោយ​ទឹកក្រូច​អា​យស៍​តាមរយៈ​ការប្រគំ​តន្ត្រី និង ព្រឹត្តិការណ៍​ផ្សេងៗ​ផងដែរ​»៕S/​