ហ្វេ​ស​ប៊ុ​ក​ដាក់​ដំណើរការ​មុខងារ​ថ្មី អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ច្រៀង​ខារ៉ាអូខេ​ផ្សាយ​ផ្ទាល់​

1319
ចែករម្លែក

​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នឹង​អាច​ច្រៀង​ផ្ទាល់​បាន​ភ្លាមៗ​ជាមួយនឹង​បទ​ចម្រៀង​ពេញនិយម​របស់​ពួកគេ ខណៈ​ក្រុមហ៊ុន​បណ្តាញ​សង្គម​មួយ​នេះ​បានបង្ហាញ​នូវ​លក្ខណៈពិសេស​ដំបូង​របស់ខ្លួន​មួយ​នេះ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​មិថុនា ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ទិញ​អាជ្ញាប័ណ្ណ​ជាមួយ​ក្រុមហ៊ុន​តន្ត្រី​ល្បីៗ​។​

​នៅក្រោម​មុខងារ​ច្រៀង​ផ្សាយ​ផ្ទាល់​ថ្មី​មួយ​នេះ អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​នឹង​អាច​ជ្រើសរើស​បទ​ចម្រៀង​ល្បីៗ ដើម្បី​ចែករំលែក​នៅលើ​វីដេអូ​ផ្សាយ​ផ្ទាល់​របស់​ពួកគេ​។ នៅពេល​ចម្រៀង​ចាប់ផ្តើម​ចាក់​នោះ អ្នក​ដែល​ចូល​មើល​វីដេអូ​ផ្សាយ​ផ្ទាល់ នឹង​ឃើញ​មិត្តភក្តិ​របស់​ពួកគេ​ច្រៀង រាំ ឬ ធ្វើ​អ្វី​ផ្សេងទៀត ដែល​តន្ត្រី​ជំរុញ​ឱ្យ​ពួកគេ​ធ្វើ​។​

​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ក៏​អាច​បង្ហោះ​អំពី​ការ​ពិពណ៌នា​នៃ​ការសម្តែង​ផ្សាយ​ផ្ទាល់​របស់​ពួកគេ​ផងដែរ​។ Feed ផ្សាយ​ផ្ទាល់​នឹង​បញ្ជាក់​យ៉ាងច្បាស់​អំពី​បទ​ចម្រៀង​និង​អ្នក​ច្រៀង ហើយ​ផ្តល់ឱ្យ​ទស្សនិកជន​នូវ​ឱកាស​ចុច​និង​តាមដាន​អ្នក​ច្រៀង​នោះ​តាម​ហ្វេ​ស​ប៊ុ​ក​។​

​ដោយមាន​ឈ្មោះថា Lip Sync Live មុខងារ​ពិសេស​មួយ​នេះ​នឹង​ក្លាយជា​គូប្រជែង​ជាមួយ​កម្មវិធី​ទូរស័ព្ទ Musical.ly ដែលជា​កម្មវិធី​ច្រៀង​ខារ៉ាអូខេ​ដ៏​ពេញនិយម មាន​ប្រភពដើម​ចេញពី​ប្រទេស​ចិន​៕ ដោយ៖ កញ្ញាដាលីស

ហ្វេ​ស​ប៊ុ​ក​ដាក់​ឱ្យប្រើ​មុខងារ​ថ្មី Lip Sync Live ដើម្បីឱ្យ​អ្នកប្រើប្រាស់​របស់ខ្លួន​ច្រៀង​ខារ៉ាអូខេ​ផ្សាយ​ផ្ទាល់