ហ្វ្រាំង​ឡាន​ចាប់​មិន​ជាប់ ភ័យ​ស្លន់ស្លោ រួច​ហក់​ចេញពី​ឡាន បោក​ក្បាល​ស្លាប់​

899
ចែករម្លែក

ដោយ​៖ សាត​ចាន់​បុត្រ / មណ្ឌលគិរី​៖ បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់ បាន​បែកក្បាល​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ក្នុងពេលដែល​ភ័យ​ស្លន់ស្លោ​រួច​លោត​ពីលើ​រថយន្ត ខណៈដែល​រថយន្ត​នោះ គ្រប់គ្រង​ស្ថាន​កា​រលើ​ដងផ្លូវ​មិនកើត​។ ហេតុការណ៍​បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​១១​ថ្ងៃត្រង់ ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩ ចន្លោះ​គីឡូម៉ែត្រ​១៤៥​និង​១៤៦ ស្ថិត​ក្មុង​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

​សេចក្តីរាយការណ៍​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ករ​ឡើង​ដោយ​រថយន្ដ​ម៉ាក់​ហ៊ីយ៉ាន់ដាយ​ពណ៌ ស ពាក់​ស្លាក​លេខ​ស្វាយរៀង 3A 0024​។ អ្នកបើកបរ​ដោយ​ឈ្មោះ វែ​ន សុខ ពៅ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​បើកបរ រស់នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនៈគិរី​។
​សមត្ថកិច្ច​ថា ក្នុង​ហេតុការណ៍​នោះ បណ្ដាល​ឲ្យ​ស្លាប់​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ គិច ដា​រា​វុ​ធ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​អ្នកភ្លេង រស់នៅ​ភូមិ​ព្រៃ សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។ មូលហេតុ​នៃ​ការស្លាប់​នោះ​គឺ​នៅពេល រថយន្ដ​បើក​ចុះ​ចំនោត​ជាន់​ហ្វ្រាំង​មិន​ស៊ី ហើយ​ល្បឿន​លឿន​ផង​នោះ ជនរងគ្រោះ​ភ័យ​ក៏បាន​លោត​ចេញពី​រថយន្ត បោក​ក្បាល​ស្លាប់​នៅពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។​

​បច្ចុប្បន្ន សព​ត្រូវបាន​កម្លាំង​ជំនាញ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកឯ​មធ្យោបាយ​ត្រូវបាន​កម្លាំង​ជំនាញ យកមក​រក្សាទុក​នៅ​វរៈ​ព្រំដែន​៣០៣ រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​៕ ល​