ហ្វ្រេ​ដ ប្រាប់​មិត្ត​រួម​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ឲ្យ​ឈប់​មាត់​ហើយ​ខំប្រឹង​ទាំងអស់គ្នា​

103
ចែករម្លែក

​ខ្សែបម្រើ ហ្វ្រេ​ដ (Fred) របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​សារភាពថា អ្នក​រិះគន់​ក្លឹប​មាន​សិទ្ធិ​គ្រប់គ្រាន់ ដើម្បី​រិះគន់ បន្ទាប់ពី​ការចាប់ផ្តើម​មិនបាន​ល្អ​នៅ​រដូវ​កាល​នេះ​។
​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​រង​ការរិះគន់​ដោយសារតែ​ធ្វើ​មិនបាន​ល្អ ចាប់​តាំង​ចាក​ចេញពី​ក្លឹប Shakhtar Donetsk មក​ចូលរួម​ជាមួយ​យូ​ណាយ​ធី​ត​ក្នុងតម្លៃ​៥២​លាន​ផោន​កាលពី​ឆ្នាំ​២០១៨​។ ហើយ​ក្រុម​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) រក​ការ​ថ្កោលទោស​ជាទូទៅ បន្ទាប់ពី​ពួកគេ​ធ្លាក់​មក​លេខ​រៀង​ទី​១២​។

​បញ្ហា​ធ្លាក់​ទម្រង់​លេង​នាពេល​ថ្មីៗ​នេះ កើតមាន​អំឡុងពេល​ប្រកួត​ចាញ់​ក្រុម Newcastle ១-០ កាលពី​ថ្ងៃអាទិត្យ​។ ហ្វ្រេ​ដ បាន​ទទួលស្គាល់ថា ក្រុមអ្នកវិភាគ​រួមទាំង​លោក ហ្គែ​រី ណេ​វី​ល (Gary Neville) និង រ៉​យ ឃី​ន (Roy Keane) ផងដែរ មាន​សិទ្ធិ​រិះគន់​យូ​ណាយ​ធី​ត​ដោយសារតែ​ប្រវត្តិ​នៃ​ការលើក​ពានរ​បស់​ពួកគាត់​។ ហ្វ្រេ​ដ បាន​លើកឡើងថា “​អ្នក​រិះគន់​ខ្លួន​គឺ​ឥត​ប្រ​យោន​ជ៍ ប៉ុន្តែ​ភាគច្រើន​បានផ្តល់​មេរៀន​ដល់​យើង​។ ហ្វ្រេ​ដ បាន​និយាយថា “​ខ្ញុំ​ចង់​អាន​អ្វីដែល​គ្រប់គ្នា​កំពុងនិយាយ​អំពី​ទម្រង់​លេង​។

​រៀងរាល់ថ្ងៃ​នៅពេល​ខ្ញុំ​មកដល់​ទីលាន​ហ្វឹកហាត់ នៅពេល​ខ្ញុំ​មើលឃើញ​ឈ្មោះ​ក្លឹប​ជា​អក្សរ​ធំៗ​បែបនេះ ខ្ញុំ​បន្ទោស​ខ្លួនឯង​”​។ ហ្វ្រេ​ដ បន្តថា “​ក្លឹប​នេះ​សម​នឹង​ទទួលបាន​ពាន ហើយ​យើង​នឹង​ប្រយុទ្ធ​ទាំងអស់គ្នា​។ យើង​នឹង​ជួយ​ឲ្យ​យូ​ណាយ​ធី​ត​ត្រឡប់មក​ទីតាំង​ដែល​គួរ​ស្ថិតនៅ​”​។ កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​បាន​លេង​៦​ប្រកួត​ក្នុងចំណោម​៧​ប្រកួត​ចុងក្រោយ ដែល​ក្នុងនោះ យូ​ណាយ​ធី​ត​ឈ្នះ​៣​ប្រកួត​គត់​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ

ខ្សែបម្រើ ហ្វ្រេ​ដ (Fred)