ហ្វ្រែ​ង រី​បឺ​រី នឹង​ចាក​ចេញពី Bayern Munich នៅ​រដូវក្តៅ​នេះ

890
ចែករម្លែក

ហ្វ្រែ​ង រី​បឺ​រី (Frank Ribery) នឹង​ចាក​ចេញពី​ក្លឹប Bayern Munich​នៅពេល​ចប់​កិច្ចសន្យា នៅ​រដូវក្តៅ បន្ទាប់ពី​ខ្សែបម្រើ​ជនជាតិ​បារាំង​រូបនេះ​សម្រេចចិត្ត​មិន​បន្ត​កិច្ចសន្យា​។

​រី​បឺ​រី រកបាន​១២៣​គ្រាប់​ក្នុងការ​បង្ហាញមុខ​៤២២​លើក ចាប់តាំងពី​ផ្ទេរ​មក​ចូលរួម ជាមួយ​ក្រុម Bayern កាលពី​ឆ្នាំ​២០០៧ ពី​ក្លឹប Marseille ដោយ​ជួយ​ឲ្យ​ក្រុម​យក្ស បារាំង​រូបនេះ​លើក​ពាន ២១​លើក រួមទាំង​ពាន​ជើងឯក​ក្របខណ្ឌ Bundesliga និង​ពាន​ឆេ​ម​ពាន​លី​ក​កាលពី​ឆ្នាំ ២០១២/១៣ ផងដែរ​។

​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​បាន​និយាយថា “​នៅពេល​ខ្ញុំ​មក​ក្លឹប Bayern វា​គឺជា​សុបិន ក្លាយជា​ការពិត​។ វា​មិនមែន ជា​រឿង​ងាយស្រួល​ទេ​ក្នុង​និយាយ​លា ប៉ុន្តែ​យើង​មិនត្រូវ បំភ្លេច​អ្វីដែល​យើង​បានសម្រេច​ជាមួយគ្នា​នោះទេ​។ យើង​ឈ្នះ​ច្រើន​ជាមួយគ្នា គឺ​ពាន​ជាង​២០​ឯណោះ​”​។

​រី​បឺ​រី នឹង​ធ្វើតាម​ខ្សែបម្រើ​ស្លាប​ជើងចាស់ អា​ជេន រ៉​ប​បេន (Arjen Robben) ដែល​ចាក ចេញ​នៅ​ដំណាច់​រដូវ​កាល​នេះ​។

​លោក Karl-Heinz Rummenigge បាន​បន្ថែមថា “​ហ្វ្រែ​ង និង អា​ជេន គឺជា​កីឡាករ ឆ្នើម​។ Bayern ជំពាក់​អ្នក​ទាំងពីរ​ច្រើនណាស់ ហើយ​យើង​នឹង​ផ្តល់​ការនិយាយ​លា​ជា ចុងក្រោយ​ដ៏​ស័ក្តិសម​បំផុត​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ