ហ្វ្រែ​ង រី​បឺ​រី ប្រឈម​នឹង​បម្រាម​មិន​ឲ្យ​ប្រកួត​យូរអង្វែង​

313
ចែករម្លែក

​ហ្វ្រែ​ង រី​បឺ​រី (Franck Ribery) អាច​នឹង​ជាប់​បម្រាម​រយៈពេល​វែង បន្ទាប់ពី​យក​កំហឹង​ទៅ​ជះ​លើ អាជ្ញាកណ្តាល​ខ្សែបន្ទាត់ បន្ទាប់ពី​ក្រុម Fiorentina ប្រកួត​ចាញ់​ក្រុម Lazio នៅ​ក្របខ័ណ្ឌ Serie A ។​
​ ​
បន្ទាប់ពី រី​បឺ​រី បង្កើត​ឱកាស​ឲ្យ​រកបាន​គ្រាប់​បាល់​សម្រាប់​ក្រុម Fiorentina កីឡាករ​រូបនេះ​អាច ត្រឹម​សម្លឹងមើល​ពី​ក្រៅ បន្ទាប់ពី​ត្រូវបាន​ប្តូរ​ចេញ មុនពេល​ក្រុម Lazio រកបាន​គ្រាប់​បាល់​ចុង ម៉ោង​ដ៏​ចម្រូងចម្រាស​នៅ​ពហុ​កីឡដ្ឋាន Artemio Franchi Stadium ។​
​ ​
ក្រុម Fiorentina បានទាមទារ​ថា ពួកគេ​គួរ​ទទួលបាន​បាល់​ហ្វ្រី​ឃី​ក​បន្ទាប់ពី​ត្រូវ​គូ ប្រកួត​ទាក់ ជើង​ផ្តួល ប៉ុន្តែ​អាជ្ញាកណ្តាល​ធ្វើ​សញ្ញា​ឲ្យ​បន្ត​លេង ហើយ រី​បឺ​រី មាន​កំហឹង​ភ្លាមៗ​បន្ទាប់ពី​អាជ្ញា កណ្តាល​ផ្លុំ​កញ្ចែ​។​
​ ​
គេ​ថត​បាន​រូបភាព​ឃើញ​កីឡាករ​បារាំង​រូបនេះ​ជជែក​តឹងសរសៃក​ជាមួយ​អាជ្ញាកណ្តាល​ខ្សែបន្ទាត់​។ រី​បឺ​រី ព្យាយាម​រុញ​អាជ្ញាកណ្តាល​ពីរដង ខណៈ​តវ៉ា​បណ្តើរ​។​
​ ​
ក្រោម​មកមន្ត្រី​នៅ​ក្របខណ្ឌ Serie A បញ្ជាក់ថា កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​ទទួល​កាត​ក្រហម បន្ទាប់ពី​ចប់​ការប្រកួត ហើយ​នៅពេលនេះ​អាច​ប្រឈម​នឹង​បម្រាម​មិន​ឲ្យ​ប្រកួត​យូរអង្វែង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ហ្វ្រែ​ង រី​បឺ​រី (Franck Ribery)