ហ្វ្រែ​ង ឡាំ​ផាត ឈឺក្បាល​ដោយសារ​កីឡាករ​សំខាន់​មាន​របួស មិនអាច​ចូលរួម​ការ ប្រកួត​កម្តៅ​សាច់ដុំ​

210
ចែករម្លែក

​ក្លិប​ឆេ​ល​ស៊ី​ទំនងជា​អវត្តមាន​កីឡាករ អឹ​ន​ហ្គោ​ឡូ កាន​តេ (N`Golo Kante) នៅ​ដើម រដូវ​កាល​ថ្មី​បន្ទាប់ពី​ត្រូវបាន​ប​ញ្ចូ​ន​ត្រឡប់មកផ្ទះ​វិញ​បន្ទាប់ពី​ការត្រៀម​ប្រកួត​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល​។

​ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) សង្ឃឹមថា កាន​តេ អាច​នឹង​ជាសះស្បើយ​ទាន់ពេល នៅ​ដើមរដូវ​កាល​ថ្មី​នៅ​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​កីឡាករ​រូបនេះ​បានធ្វើ​ដំណើរ ត្រឡប់​ទៅ​អង់គ្លេស​វិញ បន្ទាប់ពី​មាន​បញ្ហា​របួស​។

​កាន​តេ មាន​បញ្ហា​ក្បាលជង្គង់ និង​ខកខាន​ការប្រកួត​កម្តៅ​សាច់ដុំ​។

​ប៉ុន្តែ​កីឡាករ​រូបនេះ​គ្រោង​នឹង​វិល​ត្រឡប់មកវិញ ដើម្បី​ធ្វើ​សកម្មភាព​ភ្លាមៗ​ផងដែរ ហើយ​បាន​បង្ហាញមុខ​យ៉ាងហោចណាស់​មួយ​លើក​សម្រាប់​ការប្រកួត​ក្នុង​ដំណើ​ប្រកួត​នៅ​ប្រទេស​ជប៉ុន​។

​ទោះបីជា​យ៉ាងណា កាន​តេ មាន​បញ្ហា​កាលពី​ចុង​សប្តាហ៍​មុន ហើយ​ឆេ​ល​ស៊ី​បាន សារភាពថា កាន​តេ មិន​ទំនងជា​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ភ្លាមៗ​នោះទេ​។

​អ្នកនាំពាក្យ​របស់​ក្លិប​ឆេ​ល​ស៊ី​បាន​និយាយថា “​អឹ​ន​ហ្គោ​ឡូ កាន​តេ​បានធ្វើ​ដំណើរ​ត្រឡប់ ទៅ​អង់គ្លេស​វិញ ដើម្បី​បន្ត​ព្យាបាល​របួស​ក្បាលជង្គង់ ដែល​កើតមាន​អំឡុង​ចុងរដូវ កាល​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ