ហ្វ្រែ​ង ឡាំ​ផាត ទទូច​ឲ្យ​ខ្សែប្រយុទ្ធ ថ​មមី អា​ប្រា​ហាំ បន្ត​ខិតខំ​បន្ថែមទៀត បន្ទាប់ពី​រកបាន​បី​គ្រាប់​ម្នាក់ឯង​

144
ចែករម្លែក

​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) បាន​ទទូច​ឲ្យ​កីឡាករ ថ​មមី អា​ប្រា​ហាំ (Tammy Abraham) ឲ្យ​បន្ត​ប្រឹងប្រែង បន្ទាប់ពី​កីឡាករ​រូបនេះ​រកបាន​៣​គ្រាប់ ជួយ​ឲ្យ​ក្រុម​ឆេ​ល​ស៊ី​ឈ្នះ​ក្រុម​វ៉ូ​ល​វេស​( Wolves) ៥-២ ។​

​អា​ប្រា​ហាំ នាំមុខគេ​នៅលើ​តារាង​គ្រាប់​បាល់​ច្រើន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយ​រកបាន​៧​គ្រាប់ ខណៈ​៣​គ្រាប់​ចុងក្រោយ​នេះ​បាន​បន្ថែម​លើ​ចំនួន​គ្រាប់​បាល់​រកបាន​ក្នុងការ​បង្ហាញមុខ​ពីរ​ប្រកួត​កន្លងទៅ​។​

​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ ដែល​ជាប់​ជម្រើសជាតិ​ឈុត​ធំ​របស់​អង់គ្លេស​ពីរលើក​មិនមែនជា​ផ្នែក​នៃ​ក្រុម​ជម្រើស​របស់លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) សម្រាប់​ការប្រកួត​នាពេល​ថ្មីៗ​នេះ​ទេ​។​

​នៅពេល​សួរនាំ​ពី​លទ្ធភាព​នៃ​ការពិចារណា អា​ប្រា​ហាំ សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្នុង​ប្រកួត​បន្ទាប់ លោក ឡាំ​ផាត បាន​និយាយថា “​របៀប​គាត់​បោះជំហាន​ទៅមុខ ហើយ​ច្បាស់​ណាស់​គាត់​នឹងធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​។ ខ្ញុំ​ហ៊ាន​ប្រា​ប់លោក ហ្គា​រ៉េត ថា ត្រូវធ្វើ​អ្វី​នោះទេ ប៉ុន្តែ​ការរកបាន​ប្រាំពីរ​គ្រាប់​ក្នុង​បី​ប្រកួត និង​ជា​កីឡាករ​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​នៅពេលនេះ​និង​លេង​ប្រកបដោយ​គុណភាព គាត់​គួរ​មានឱកាស​បង្ហាញមុខ​គ្រប់ការ​ប្រកួត​”​។​
​ ​

ឡាំ​ផាត បន្តថា “​របៀប​រក​គ្រាប់​បាល់​បី​គ្រាប់​ខុស​ផ្សេងគ្នា វា​ពិតជា​បង្ហាញថា អ្នកត្រូវការ ថ​មមី​។ ការរកបាន​ក្នុងស្ថានភាព​រញ៉េរញ៉ៃ ការ​តែ​ត​បញ្ចូល​ទី និង​ការ​ទាត់​តាម​បច្ចេកទេស​”​។​
​ ​

ប្រទេស​នី​ហ្សេ​រី​យ៉ា មិនទាន់​បោះបង់​ការព្យាយាម​តាម​បញ្ចុះបញ្ចូល អា​ប្រា​ហាំ ឲ្យ​ប្តូរ​ចិត្ត​មក​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​នៅឡើយ​ទេ​។ ទាក់ទិន​បញ្ហា​នេះ លោក ឡាំ​ផាត បដិសេធ​មិន​និយាយ​លម្អិត ហើយ​ថា នេះ​មិនមែនជា​ការសម្រេចចិត្ត​របស់លោក​ទេ ហើយ​គ្រាន់តែ​ថា ថ​មមី ធ្លាប់​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កន្លងមក​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ថ​មមី អា​ប្រា​ហាំ (Tammy Abraham)