ហ្វ្រែ​ង ឡាំ​ផាត នឹង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​មួយ​លាន​ផោន​បន្ថែម​ពីលើ​ប្រាក់ ឈ្នួល​ប្រចាំឆ្នាំ បើ​ជួយ​ឆេ​ល​ស៊ី​ជាប់​លេង​ឆេ​ម​ពាន​លី​ករាល់​ឆ្នាំ

356
ចែករម្លែក

​ក្លិប​ឆេ​ល​ស៊ី​បានសម្រេច​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ចន្ទ​ដែល​នឹង​នាំយក​អតីត​វីរបុរស ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ត្រឡប់​មកកាន់​ពហុ​កីឡដ្ឋាន Stamford Bridge ស្របពេល​អ្នកចាត់ការ​ថ្មីថ្មោង​រូបនេះ គ្រោង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​បន្ថែម ប្រសិនបើ​ក្លិប​នេះ អាច​រក្សាបាន​កៅអី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​តាម​សេចក្តីរាយការណ៍​កាលពី​សប្តាហ៍​មុន ឡាំ​ផាត ទំនងជា​ចុះកិច្ចសន្យា​រយៈពេល បី​ឆ្នាំ ដែលមាន​តម្លៃ​ប្រហែល​៤​លាន​ផោន​ក្នុង​មួយឆ្នាំ ស្របពេល​ឆេ​ល​ស៊ី​សង្ឃឹមថា នឹង​ប្រកាស​ពី​វត្តមាន​របស់​គ្រូបង្វឹក​រូបនេះ​នៅត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​
​ ​
​គេ​ជឿថា មានការ​លើកទឹកចិត្ត​ច្រើន​ភ្ជាប់​ទៅនឹង​កិច្ចសន្យា​នេះ រួមទាំង​ប្រាក់​លើក​ទឹក ចិត្ត​សម្រាប់​ការទទួលបាន​កៅអី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ករាល់​ឆ្នាំ ដែល​នឹង​អាចធ្វើ ឲ្យ​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​កើន​ដល់​ជិត​៥​លាន​ផោន​។​
​ ​
​វា​មើលទៅ​ហាក់ដូចជា​ប្រាកដថា ឡាំ​ផាត អតីត​កីឡាករ​រក​គ្រាប់​បាល់​ច្រើនជាង គេ​គ្រប់​រដូវ​កាល​របស់​ឆេ​ល​ស៊ី​នោះ​នឹង​ចូល​ដឹកនាំ​ក្រុម​ជម្រើស​ដំបូង​សម្រាប់​ការហ្វឹកហាត់ ត្រៀម​រដូវ​កាល​ថ្មី​នៅ​ថ្ងៃ​សុក្រ​នេះ​។​
​ ​
​ទោះបីជា​យ៉ាងណា មិនទាន់មាន​ភាពប្រាក​ដ​ប្រជា​ជុំវិញ​ថា តើ​លោក សាយ ហ្គី​វិ​ន (Shay Given) នឹងចូលរួម​ជាមួយ​ក្រុម​បង្វឹក​របស់ ឡាំ​ផាត ឬ​យ៉ាងណា​ខណៈ​អតីត ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់​រូបនេះ​ប្រហែលជា​នៅ​បន្ត​បង្វឹក​អ្នកចាំទី​របស់​ក្លិប ឌឺ​ប៊ី​(Derby) ។​
​ ​
​ប៉ុន្តែ ឡាំ​ផាត គ្រោង​នាំយក​លោក ចូ​ឌី ម័​រី​ស (Jody Morris) អតីត​ខ្សែបម្រើ​ក្លិប​ឆេ​ល​ស៊ី និង​លោក គ្រី​ស ចូ​ន (Chris Jones) មកជា​មួយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#