ហ្វ្រែ​ង ឡាំ​ផាត មិន​សប្បាយ​ចិត្តនឹង​កីឡាករ ដែល​សាង​កំហុស​ដដែល បន្ទាប់ពី​ស្មើ​ក្រុម អា​សេណ​ល

104
ចែករម្លែក

លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) មិន​សប្បាយចិត្ត​ជុំវិញ​អ្វីដែល​លោក​ហៅថា រឿង​ចាស់ បន្ទាប់ពី​ក្លឹប​ឆេ​ល​ស៊ី​របូត​គ្រាប់​បាល់​ជាថ្មី​នៅលើ​ទឹកដី Stamford Bridge អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​អា​សេណ​ល​( Arsenal) ដែលមាន​គ្នា​ត្រឹមតែ​១០​នាក់​។​
​ ​
ក្លិប​ឆេ​ល​ស៊ី​រកបាន​១​ពិន្ទុ​ក្នុង​៧​ប្រកួត​ចំណោម​១២​ប្រកួត​ក្នុង​ទឹកដី​ហើយ​មានការ​លំបាក​ជាថ្មីក្នុងការ​ស្វែងរក​ទម្រ​ង់​លេង​ល្អ ជាពិសេស​ប្រព័ន្ធ​ការពារ​តែម្តង​នៅ​រដូវ​កាល​នេះ​។​
​ ​
ឡាំ​ផាត បាន​និយាយថា “​យើង​បង្កើត​ឱកាស​គ្រប់គ្រាន់​នៅ​ពាក់កណ្តាល​តង់​ទី​២ ប៉ុន្តែ​វា​ដូច កាលពីមុន​និង​សាង​កំហុស​ដដែលៗ​។ ខ្ញុំ​ខកចិត្ត​ដោយសារតែ​ស្ថានភាព​នៃ​ការប្រកួត​នេះ​។ យើង​សម​នឹង​នាំមុខ ប៉ុន្តែ​នៅពេល​អាជ្ញាកណ្តាល​បណ្តេញ ដេវីដ ល្វី​ស (David Luiz) ចេញ យើង​នៅតែ​លេង​ហាក់ដូចជា ជាមួយ​ក្រុម​១១​នាក់​ដដែល​”​។​
​ ​
​ក្រុម Arsenal មានឱកាស​តាម​ស្មើ និង​រកបាន​គ្រាប់​បាល់​ដោយ​កីឡាករ ហ្គា​ប្រ៊ី​ល ម៉ា​ទី​ណេ​លី (Gabriel Martinelli) ដោយ​បណ្តើ​របា​ល់ពី​ពាក់កណ្តាល​តារាង​និង​ឆ្លងកាត់​កីឡាករ អឹ​ន​ហ្គោ​ឡូ កាន​តេ N’Golo Kante) ដែល​ភ្លាត់ជើង​ដួល​និង​បន្ត​ទាត់​បញ្ចូល​ទី​តែម្តង​។​
​ ​
លោក មី​គែល អា​តេ​តា (Mikel Arteta) អ្នកចាត់ការ​ក្រុម Arsenal​សប្បាយចិត្ត​ជាមួយនឹង​ទម្រង់ លេង​របស់​កីឡាករ ដែល​វាយបក​រកបាន​២​គ្រាប់​។ លោក​បាន​និយាយថា “​ខ្ញុំ​បានឃើញ ប្រតិកម្ម​ពី​កីឡាករ នៅពេល​ខ្ញុំ​ទាមទារ ហើយ​ពួកគេ​មិន​បោះបង់​ការព្យាយាម​ទេ​ទោះបីជា មានរឿង​អ្វី​កើតឡើង​ក៏ដោយ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard)