ហ្វ្រែ​ង ឡាំ​ផាត យល់ព្រម​ដឹកនាំ​ក្លឹប​ឆេ​ល​ស៊ី បន្ទាប់ពី​លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច ផ្តល់​ការធានា​

582
ចែករម្លែក

​ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) នឹង​ចូល​ដឹកនាំ​ក្លឹប​ឆេ​ល​ស៊ី​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ បន្ទាប់ពី​ទទួលបាន​ការធានា​ផ្តល់​ពេលវេលា​យ៉ាងហោចណាស់​២​ឆ្នាំ​ដើម្បី​កាន់​ការងារ នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ជិត​ចាក​ចេញពី​ក្លឹប​ឆេ​ល​ស៊ី​ទៅ​ចូលរួម​ជាមួយ​ក្លឹប Juventus ហើយ ចំណែក ឡាំ​ផាត ក៏​គ្រោង​នឹង​ចូល​ជំនួស​ទី​ដែល​គ្រូបង្វឹក​រូបនេះ ធ្លាប់​ចំណាយពេល​លេង​អស់​១៣​ឆ្នាំ​។

​គ្រូបង្វឹក​ក្លឹប Derby រូបនេះ​ទទួលបាន​ការធានា​ប្រាកដប្រជា ហើយ​តាម​ព័ត៌មាន​ថា លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich)​បាន​ទូរស័ព្ទ​ទៅដោយ​ផ្ទាល់​កាលពី សប្តាហ៍​មុន ដើម្បី​ប្រាប់ ឡាំ​ផាត ថា មាន​ពេលវេលា​យ៉ាងហោចណាស់​២​ឆ្នាំ ដើម្បី បង្ហាញ​ស្នាដៃ​។

​ដោយសារតែ​បច្ចុប្បន្ន​ក្លឹប​ឆេ​ល​ស៊ី​កំពុង​ជាប់​បម្រាម​មិន​ឲ្យ​ទិញដូរ​កីឡាករ​ពីរ​ដំណាក់ កាលនោះ មានន័យថា ឡាំ​ផាត ប្រាកដជា​នៅ​ជាមួយ​ពួកគេ​សម្រាប់​រដូវ​កាល ២០១៩-២០ និង​រដូវ​កាល ២០២០-២១​។

​ក្លឹប​ឆេ​ល​ស៊ី​ប្រាកដជា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​គួរសម​ទៅ​ឲ្យ​ក្លឹប Derby ដើម្បី​នាំយក ឡាំ​ផាត ហើយ​ឆេ​ល​ស៊ី​នឹង​ប្រើប្រាស់​ប្រាក់​សំណង​ពី​ក្លឹប Juventus​សម្រាប់​ការចាក ចេញ​របស់លោក សារី ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ