ហ្វ្រែ​ង ឡាំ​ផាត សន្យាថា គ្រី​ស្ទៀ​ន ពូ​លី​ស៊ី​ក នឹងមាន​ឱកាស​ក្នុង​ក្រុម​ជម្រើស​១១​នាក់​ដំបូង​របស់​ឆេ​ល​ស៊ី​

264
ចែករម្លែក

​គ្រូបង្វឹក​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) បាន​សន្យា​ចំពោះមុខ​កីឡាករ គ្រី​ស្ទៀ​ន ពូ​លី​ស៊ី​ក (Christian Pulisic) ថា ឱកាស​ក្នុង​ក្រុម​ជម្រើស​១១​នាក់​ដំបូង​នៅ​ឆេ​ល​ស៊ី​នឹង​មកដល់ បន្ទាប់ពី​ខ្សែបម្រើ​ស្លាប​រូបនេះ មិនត្រូវ​បានដាក់​ឲ្យ​លេង​ទេ អំឡុងពេល​ឆេ​ល​ស៊ី​ប្រកួត​ចាញ់​ក្រុម Liverpool ២-១​។​

​ពូ​លី​ស៊ី​ក ជា​កីឡាករ​ជម្រើសជាតិ​អាមេរិក​បានបង្ហាញ​មុខ​៣​លើក អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Leicester Norwich និង Sheffield United ចាប់តាំងពី​ចាកចេញ​ពី​ក្លឹប Dortmund មក​ក្នុងតម្លៃ​៥៨​លាន​ផោន​។​
​ ​

ប៉ុន្តែ ពូ​លី​ស៊ី​ក មិន​ត្រូវបាន​បញ្ចូល​ក្នុង​ក្រុម​ទេ អំឡុងពេល​ប្រឈមមុខ​ជាមួយ​ក្រុម​ហង្ស​ក្រហម​កាលពី​ថ្ងៃអាទិត្យ ស្របពេល​គ្រូបង្វឹក​ពេញចិត្ត​ដាក់​ឲ្យ​កីឡាករ ម៉ា​សិន ម៉ោ​ន (Mason Mount) លេង​ហើយ​ឲ្យ ពូ​លី​ស៊ី​ក អង្គុយ​មើល​។​

​លោក ឡាំ​ផាត បាន​ពន្យល់​ពី​ការសម្រេចចិត្ត​របស់លោក​ក្នុង​ការមិន​ដាក់​ឲ្យ ពូ​លី​ស៊ី​ក ចូល​លេង​ដោយ លោក​បាន​និយាយថា “​ខ្ញុំ​មាន​កីឡាករ​ដែល​ត្រូវ​ជ្រើសរើស​។ ខ្ញុំ​សម្រេចចិត្ត​ដាក់​ឲ្យ ម៉ា​សិន លេង​នៅថ្ងៃនេះ​។ នេះ​គឺជា​ជម្រើស​របស់ខ្ញុំ​។ គ្រី​ស្ទៀ​ន គឺជា​កីឡាករ​វ័យក្មេង ហើយ​ឱកាស​របស់គាត់​នឹង​មកដល់​។ មាន​កីឡាករ​ច្រើន​ទៀត​ដែល​ត្រូវ​អង្គុយ​មើល​”៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គ្រី​ស្ទៀ​ន ពូ​លី​ស៊ី​ក (Christian Pulisic)