ហ្វ្រែ​ង ឡាំ​ផាត សម្លឹងមើល​លទ្ធភាព​ផ្ទេរ បេន ឈី​វ៉េ​ល ក្នុងតម្លៃ​៧០​លាន​ផោន​

175
ចែករម្លែក

​ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard)​បានរៀបចំ​បញ្ជី​ឈ្មោះ​រួចហើយ​សម្រាប់​កីឡាករ​ដែល លោក​ចង់​នាំយកមក​ពហុ​កីឡដ្ឋាន Stamford Bridge ស្របពេល​ក្លិប លៃ​សេ​ស្ទ័​រ (Leicester) ដាក់​តម្លៃ​៧០​លាន​ផោន​សម្រាប់​កីឡាករ បេន ឈី​វែ​ល (Ben Chilwell) ។​

​គ្រូបង្វឹក​របស់​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ​បាន​ចូល​ដឹកនាំ​អតីត​ក្លិប​របស់ខ្លួន​ដោយ​ដឹងថា មិនអាច ទិញ​កីឡាករ​ថ្មី​បាន​ពេញ​មួយ​រដូវ​កាល ដោយសារ​ជាប់​បម្រាម​។​
​ ​
​ទោះបីជា​យ៉ាងណា ឡាំ​ផាត ចង់​ធ្វើ​ឲ្យ​ទិសដៅ​ដំបូង​របស់ខ្លួន​គឺ​ការសម្រេច​កិច្ច​ព្រម ព្រៀង​ផ្ទេរ ឈី​វែ​ល ។​
​ ​
​គេ​ជឿថា ឡាំ​ផាត ត្រូវបាន​តាមឃ្លាំមើល​ពី​ការវិវឌ្ឍ​យ៉ាង​ដិតដល់​របស់​កីឡាករ​វ័យ ២២​ឆ្នាំ​រូបនេះ ដែល​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​កាលពី​រដូវ​កាល​មុន បន្ទាប់ពី​ធ្វើ​ឲ្យ​កីឡាករ បេន​ចា​មីន ម៉េ​ន​ឌី (Benjamin Mendy) រងរបួស​។​
​ ​
​ឈី​វ៉េ​ល បាន​បាត់បង់​ឱកាស​ក្នុង​ក្រុម​ជម្រើស​ដំបូង​ក្រោម​ការដឹកនាំ​របស់លោក ប្រ៊ែ​ន​ឌិន រ៉ា​ជើ (Brendan Rodgers) នៅ​ពហុ​កីឡដ្ឋាន King Power Stadium និង​កា្ល​យ ជា​កីឡាករ​ប្រចាំ​នៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​។​
​ ​
​ឡាំ​ផាត កំពុងតែ​ស្វែងរក​ខ្សែការពារ​កណ្តាល ដើម្បី​រៀបចំ​ប្រព័ន្ធ​ការពារ​ឡើងវិញ ជាពិសេស​រក​កីឡាករ​ដែលមាន​សមត្ថ​ភាព​ប្រហាក់ប្រហែល ម៉ា​កូ​ស អា​ឡុ​ន​សូ (Marcos Alonso) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#