ហ្សា​ប៊ី អា​ឡុ​ន​សូ រួច​ផុតពី​ការចោទប្រកាន់​គេច​មិន​ព្រម​បង់ពន្ធ​

187
ចែករម្លែក

អតីត​កីឡាករ​ក្លឹប Liverpool ហ្សា​ប៊ី អា​ឡុ​ន​សូ (Xabi Alonso) បាន​រួចផុត​ពីបទ​ចោទ​គេច​មិន ព្រម​បង់ពន្ធ​។
​ ​
ខ្សែបម្រើ​ឆ្នើម​រូប​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំកន្លះ​ប្រសិនបើ​ត្រូវ បាន​ផ្ត​ន្ទោ​ទោស បន្ទាប់ពី​រដ្ឋអាជ្ញា​បន្ធូរ​បន្ថយទោស​ជាប់ពន្ធនាគារ​ពី​៥​ឆ្នាំ​នៅពេល​បញ្ចប់ សវនាការ​កាលពី​ខែ​មុន​។​
​ ​
ព័ត៌មាន​ដែលថា តុលាការ​បាន​ទម្លាក់​បទ​ចោទ​ត្រូវបាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​សេចក្តី សម្រេច​៣០​ទំព័រ​កាលពី​ថ្ងៃ​អង្គារ​។​
​ ​
​ភ្លាមៗ​នេះ គេ​មិនទាន់​ដឹង​ច្បាស់​ថា តើ​រដ្ឋអាជ្ញា​នឹង​ឧទ្ធរណ៍​នឹង​សេចក្តីសម្រេច​ដែល​ធ្វើឡើង ដោយ​ចៅក្រម​បី​រូបនេះ​ឬ​យ៉ាងណា​នោះទេ​។​
​ ​
អា​ឡុ​ន​សូ ដែល​ឈ្នះ​ពាន​ឆេ​ម​ពាន​លី​ក​ជាមួយ​ក្រុម Liverpool និង Real Madrid ប្រឈម នឹង​បទ​ចោទ​បី​ករណី​ទាក់ទិន​ការលួចបន្លំ​គេច​មិន​ព្រម​បង់ពន្ធ​ដែល​បាន​ប្រព្រឹត្ត​ចន្លោះ​ឆ្នាំ​២០១០​និង​២០១២​។
​ ​
​ករណីនេះ​ទាក់ទិន​ទឹកប្រាក់​ជិត​២​លាន​ផោន ហើយ​រដ្ឋអាជ្ញា​អះអាងថា អា​ឡុ​ន​សូ​គេច​មិន​បង់ ពន្ធ​ដែល​បាន​តាមរយៈ​សិទ្ធិ​ប្រើប្រាស់​រូបភាព​។​
​ ​
អា​ឡុ​ន​សូ ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រើប្រាស់​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​កោះ Madeira របស់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ប៉ុន្តែ​តុលាការ​បានសម្រេច​ថា​គ្មាន​បទល្មើស​ណាមួយ ត្រូវបាន​ប្រព្រឹត្ត​នោះទេ​។​
​ ​
គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) សារភាព​ពី​ការ​គេច​មិន​បង់ពន្ធ​កាលពី​ខែមករា និង​យល់ព្រម​ចំណាយ​១៦,៥​លាន​ផោន បន្ទាប់ពី​ព្រមព្រៀង​ជាមួយ​រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ និង​អាជ្ញាធរ​ជា​ថ្នូរ​នឹង​ការព្យួរទោស​ជាប់ពន្ធនាគារ​រយៈពេល​២៣​ខែ​។ ចំណែក​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ក៏បាន​សារភាព​កំហុស​ដូចគ្នានេះដែរ ដោយ​បង់ប្រាក់​ពិន័យ ២​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្សា​ប៊ី អា​ឡុ​ន​សូ (Xabi Alonso)