ហ្សា​វី រិះគន់​លោក ចូ​សេ ម៉ូ​រី​ញ៉ូ និង​ប្រព័ន្ធ​លេង​បែប​ការពារ​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

853
ចែករម្លែក

​ហ្សា​វី (Xavi) បាន​រិះគន់​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ហើយ​បាន​អះអាងថា នៅពេល​ខ្លួន​ក្លាយជា​អ្នកចាត់ការ ខ្លួន​នឹងមិន​ប្រើ​ប្រព័ន្ធ​ការពារ​ដូច​លោក ចូ​សេ ម៉ូ​រី​ញ៉ូ ទេ​។​
​ ​
​ហ្សា​វី ជា​វីរបុរស​របស់ បា​សេ​ឡូ​ណា​(Barcelona)​បច្ចុប្បន្នកំពុង​ស្វែងរក​ជម្រើស​ការងារ ថ្មី​មួយ​នៅពេល​បញ្ចប់​អាជីព​បាល់ទាត់ ស្របពេល​កីឡាករ​រូបនេះ​បន្ត​ចូលរួម​ជា មួយ​ក្លិប Al Sadd របស់​ប្រទេស​កាតា ដោយ​កិច្ចសន្យា​ប​ច្ច​ប្បន្ន​បន្ត​រហូតដល់​ឆ្នាំ​២០២០​។​
​ ​
​កាលពី​ខែមេសា ហ្សា​វី ចាប់ផ្តើម​ស្វែងរក​ការបញ្ជាក់​ពី​សមត្ថភាព​ធ្វើ​គ្រូបង្វឹក​ដោយមាន អាជ្ញាប័ណ្ណ​កម្រិត A និង​អាជ្ញាប័ណ្ណ​កម្រិត B របស់ UEFA នៅ​ទីក្រុង​រៀល​ម៉ា​ឌ្រី​ដ​។​
​ ​
​ប៉ុន្តែ​ឆ្លងកាត់​ជំនួប​ជាមួយ​ក្រុម Real Madrid របស់លោក ម៉ូ​រី​ញ៉ូ ខណៈពេល​ខ្លួន​នៅ​លេខ​ឲ្យ បា​សេ​ឡូ​ណា​(Barcelona) នោះ ហ្សា​វី បានសម្រេច​ចិត្ត​រួច​ហើយពី​យុទ្ធសាស្ត្រ​ដែល​ខ្លួន​ត្រូវ ជៀសវាង នៅពេល​ចូលកាន់​តំណែង​ជា​គ្រូបង្វឹក​នៅ​ថ្ងៃ​ណាមួយ​។​
​ ​
​ហ្សា​វី បាន​និយាយថា “​លោក ម៉ូ​រី​ញ៉ូ ជា​គ្រូបង្វឹក​ដែល​ប្រើ​ទម្រង់​ការពារ​ច្រើន​មែនទែន ហើយ​ការប្រកួត​ជាមួយ​ក្រុម​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan)​របស់លោក​នៅពេលនោះ​មិនមែន ជា​រឿង​ងាយស្រួល​ទេ​”​។​
​ ​
​ហ្សា​វី បន្តថា “​នេះ​គឺជា​ទម្រង់​បាល់ទាត់​របស់គាត់​ហើយ​គាត់​បាន​អនុវត្ត​ទម្រង់​លេង​នេះ ជាមួយ​ក្រុម​ឆេ​ល​ស៊ី​និង​ក្រុម រៀល ម៉ា​ឌ្រី​ត​(Real) ផងដែរ​។ គាត់​បារម្ភ​គ្រប់​ចំណុច​។ គាត់​បិទ​ចន្លោះ​ទាំងអស់ និង​មិន​ទុកចន្លោះ​ឲ្យ​យើង​ទេ​”​។​
​ ​
​ហ្សា​វី បន្ថែ​ថា “​ខ្ញុំ​ចូលចិត្ត​ទម្រង់​លេង​ផ្សេង​ពីនេះ​។ ខ្ញុំ​មិន​រិះគន់​គាត់​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ចូលចិត្ត លេង​ទម្រង់​បែបនេះ ហើយ​ក្រុម​របស់ខ្ញុំ​ក៏​មិន​ត្រូវមាន​ឥរិយា​ប ថ​លេង​បែបនេះ​ដែរ​”​។​
​ ​
​ហ្សា​វី បាន​ចំណាយពេល​២៤​ឆ្នាំ​ជាមួយ​ក្រុម Barcelona បន្ទាប់ពី​ចូលរួម​ជាមួយ​ក្លឹប​នេះ តាំងពី​អាយុ​១១​ឆ្នាំ ទី​ដែល​កីឡាករ​រូបនេះ​លើក​ពាន​ជើងឯក​ក្របខណ្ឌ La Liga ៨​លើក ពាន Copa del Rey ៣​លើក​និង​ពាន​ឆេ​ម​ពាន​លី​ក​៤​លើក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​ជើងចាស់ ហ្សា​វី (Xavi)