ហ្សេ​ល​កូ ប៊ូ​វ៉ា​ក ទំនងជា​បញ្ចប់​តួនាទី​នៅ​ពហុកីឡាដ្ឋាន Anfield

900
ចែករម្លែក

​លោក ហ្សេ​ល​កូ ប៊ូ​វ៉ា​ក (Zeljko Buvac) មិន​ទំនងជា​វិលត្រឡប់​ទៅកាន់​ក្លឹប Liverpool វិញ​ទេ បន្ទាប់ពី​ផ្ទុះ​ជម្លោះ​ជាមួយ​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ។

​គេ​ជឿថា លោក ក្លប់ មិន​សប្បាយចិត្ត បន្ទាប់ពី​ជំនួយការ​និង​ជា​ដៃស្តាំ ប៊ូ​វ៉ា​ក ដែល​ធ្វើ​ការងារ ជាមួយ​លោក​អស់​រយៈពេល​១៧​ឆ្នាំ ប៉ុន្តែ​ត្រូវបាន​លាក់បាំង​ការទាក់ទង​ជាមួយ​ក្លឹប Arsenal ជាសម្ងាត់​។

​លោក ប៊ូ​វ៉ា​ក ត្រូវបាន​ទាក់ទង​ដោយ​លោក ស្វេ​ន មី​ស្លី​ន​តាត (Sven Mislintat) ប្រធាន​ផ្នែក ជ្រើសរើស​របស់​ក្លឹប Arsenal អំពី​លទ្ធភាព​ជំនួស​លោក អា​សេន វែង​ហ្គើ (Arsene Wenger) ជា​គ្រូបង្វឹក​។

​លោក ប៊ូ​វ៉ា​ក រក្សា​ព័ត៌មាន​នេះ​ជាសម្ងាត់​ពី​លោក ក្លប់ ដែល​ក្រោយមក​បានដឹង​អំពី​ទំនាក់ទំនង​នេះ តាមរយៈ​ក្លឹប​នៅ​អាល្លឺម៉ង់​។ ជម្លោះ​នេះ​បានបញ្ចប់​ដោយ​ការចែក​ផ្លូវ​គ្នា​ត្រឹម​រយៈពេល​៤៨ ម៉ោង​មុនពេល​ក្រុម Liverpool ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​ក​ជាមួយ​ក្រុម Roma ។

​លោក ហ្សេ​ល​កូ កំពុង​ចំណាយ​ពេលខ្លះ​ឆ្ងាយ​ពី​ក្រុម​ជម្រើស​ដំបូង​ចាប់ពីពេលនេះ​រហូតដល់ ចប់​រដូវ​កាល​ដោយ​ហេតុផល​ផ្ទាល់ខ្លួន នេះ​បើតាម​ការប្រកាស​របស់​ក្លឹប Liverpool ។ “​ក្លឹប​ចាត់ទុក​រឿងនេះ​គឺជា​បញ្ហា​ឯកជន ហើយ​ដូច្នេះ​នឹង​គោរព​ភាព​ឯកជន​នេះ ដោយ​មិន​ធ្វើ អត្ថាធិប្បាយ​បន្ថែម​។ ហ្សេ​ល​កូ នៅ​ជា​បុគ្គលិក​របស់​ក្លឹប​Liverpool នៅឡើយ ហើយ​តួនាទី របស់លោក​នៅ​ក្លឹប​នេះ​មិន​ប៉ះពាល់​ដោយសារ​អវត្តមាន​នេះ​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​លោក ហ្សេ​ល​កូ ប៊ូ​វ៉ា​ក (Zeljko Buvac)