ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន សារភាពថា កីឡាករ​ល្បី​របស់ខ្លួន​អាច​នឹង​ចាកចេញ​

815
ចែករម្លែក

​ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) បាន​សារភាពថា ខ្សែប្រយុទ្ធ​ឆ្នើម​ម្នាក់​ក្នុងចំណោម ខ្សែប្រយុទ្ធ​ឆ្នើម​របស់លោក​អាច​នឹង​ចាកចេញ​នៅ​រដូវក្តៅ​នេះ​។​
​ ​
​គ្រូបង្វឹក​ក្លឹប Real Madrid រូបនេះ​អះអាងថា លោក​អន្ទះសា​ចង់​ធ្វើ​ឲ្យ​ប្រាកដថា ហ្គា​រ៉េត បេ​ល (Gareth bale), ការី​ម បេន​ហ្សេ​ម៉ា (Karim Benzema) និង​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) អាចមាន​វត្តមាន​សម្រាប់​លោក ដើម្បី​ប្រើ​សម្រាប់​រដូវ​កាល​ក្រោយ​។​
​ ​
​ក្លឹប Real Madrid នៅតែ​ចង់បាន​កីឡាករ Kylain Mbappe របស់​ក្លឹប Monaco ប៉ុន្តែ​ប្រឈមមុខ​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធិ ដែល​បានបង្ហាញ​ចំណាប់អារម្មណ៍​ផងដែរ​នោះ​។​
​ ​
​ថ្លែង​បន្ទាប់ពី​ប្រកួត​មិត្តភាព​ឈ្នះ​ក្រុម Real Madrid ៤-១ កាលពី​ថ្ងៃ​ពុធ​មក លោក ហ្ស៊ី​ដាន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការប្រកួតប្រជែង​យក Mbappe ។​
​ ​
​ហ្ស៊ី​ដាន បាន​និយាយថា “​សំណួរ​នេះ​មិនមែន​សម្រាប់​ខ្ញុំ​ទេ​។ វា​អាស្រ័យ​លើ​អ្នកផ្សេង​”​។ បើទោះបីជា​ប្រកួត​ចាញ់​ក្រុម​ស៊ី​ធី​យ៉ាង​ចាស់ដៃ​ក៏ដោយ ក៏​ហ្ស៊ី​ដាន និយាយថា លោក​មិន​ខកចិត្ត​ទេ​។​
​ ​
​ការមកដល់​របស់ Mbappe នឹងធ្វើ​ឲ្យ​អនាគត​របស់​ខ្សែប្រយុទ្ធ​ទាំងបី​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ប៉ុន្តែ​ខណៈពេល ហ្ស៊ី​ដាន អះអាងថា លោក​មិន​ចង់​ឲ្យ​កីឡាករ​ណា​ម្នាក់​ចាក​ចេញពី​ក្រុម​នោះ លោក​ក៏​មិនអាច​បញ្ជាក់ថា ពួកគេ​នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​នេះ​ទៀត​ឬ​យ៉ាងណាទេ​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

ការី​ម បេន​ហ្សេ​ម៉ា (Karim Benzema), គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង ហ្គា​រ៉េត បេ​ល (Gareth bale)