ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន ដើរ​ចេញពី​ក្លិប​រៀល ម៉ា​ឌ្រី​ត ដោយសារ​មិនទាន់បាន​សិទ្ធិ​សម្រេច​គ្រប់គ្រាន់​

878
ចែករម្លែក

​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​រន្ធត់ចិត្ត នៅពេល​លោក លាលែង​ពី​តំណែង​អ្នកចាត់ការ​នៅ​ក្លិប​រៀល ម៉ា​ឌ្រី​ត​(Real Madrid) បន្ទាប់ពី​ខ្វែងគំនិត​គ្នា​ជាមួយ ប្រធាន​ក្លឹប ផ្ល​រិ​នទី​ណេ ផេ​រ៉េ​ស (Florentino Perez) ជុំវិញ​ផែនការ​សម្រាប់​អនាគត​ក្លឹប​នេះ​។
​ ​
​ការចាកចេញ​របស់​វីរបុរស​បារាំង​រូបនេះ​កើតមាន​បន្ទាប់ពី​ជំនួប​លោក ផេ​រ៉េ​ស ដែល​ក្នុង​មានការ ខ្វែងគំនិត​គ្នា ហើយ​ក្លឹប​ចង់​ផ្ទេរ​អ្នកចាំទី​ម្នាក់តៀត និង​ប្រើប្រាស់ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ នី​ម៉ា ពី​ក្លិប Paris Saint-Germain ។​
​ ​
​ក្លិប​Real Madrid ក៏​ចង់​ឲ្យ ហ្គា​រ៉េត បេ​ល (Gareth Bale) ចាប់ផ្តើម​លេង​ឲ្យ​បាន​ច្រើន ដូចជា​កីឡាករ​សំខាន់ៗ​ផ្សេងទៀត​ផងដែរ​។ ហ្ស៊ី​ដាន ដែល​ការចាកចេញ​របស់លោក​កើតមាន​៥​ថ្ងៃ បន្ទាប់ពី​ដឹកនាំ​ក្រុម​Real Madrid លើក​ពាន​ជើងឯក​ឆេ​ម​ពាន​លី​ក​បី​លើក​ជាប់​គ្នា​នោះ បាន​ច្រានចោល​គ្រប់​សំណើ​ទាំងអស់​។​
​ ​
​បេ​ល និង​មិត្ត​រួម​ក្រុម​ត្រូវ​ប្រាប់​អំពី​ការសម្រេចចិត្ត​តែ​ប៉ុន្មាន​នាទី មុនពេល​លោក ហ្ស៊ី​ដាន ថ្លែងប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លឹប​។​
​ ​
​លោក ហ្ស៊ី​ដាន វ័យ​៤៥​ឆ្នាំ​ដឹកនាំ​ក្នុងពេល​វេលា​ដែល​ក្លឹប Real Madrid លើក​ពាន​ច្រើន​បំផុត ក្នុង​ប្រវត្តិ​សម័យកាល​ទំនើប​របស់​ក្លឹប ហើយ​វា​ពិតជា​ការលំបាក​ក្នុងការ​ធ្វើ​ឲ្យ​បាន​ដូច​លោក​។​
​ ​
​នៅពេលនេះ Madrid នឹង​ព្យាយាម​ទិញ​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ចេញពី​កិច្ចព្រមព្រៀង​ថ្មី​របស់​ក្លិប Tottenham ។ វា​មិនមែនជា​រឿង​ងាយស្រួល​ទេ ស្របពេល យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) និង យ៉ូ​ឃីម ឡូ (Joachim Low) មិន​ចាប់អារម្មណ៍​បោះបង់ ការងារ​បច្ចុប្បន្ន​ជាមួយ​ក្លិប Liverpool និង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​។ លោក អា​សេន វែង​ហ្គើ (Arsene Wenger) ក៏ត្រូវ​បាន​បញ្ចូល​ក្នុងចំណោម​បេក្ខភាព​ដ៏​ស័ក្តិសម​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane)