ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន ចង់បាន​ការងារ​នៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​ចាប់ផ្តើម​រៀន​ភាសាអង់គ្លេស​

1036
ចែករម្លែក

​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) នៅតែ​ជា​អ្នកចាត់ការ​ដែល​គេ​ត្រូវការ​បំផុត នៅលើ​ទីផ្សារ​ផ្ទេរ ខណៈពេល​លោក​ត្រៀម​វិល​ត្រឡប់មក​ដឹកនាំ​ការប្រកួត​ជាថ្មី បន្ទាប់ពី​ចាក ចេញពី​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid) ។​

​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​កំពុង​រង់ចាំ​យ៉ាង​អត់ធ្មត់​នៅ​ការប្រកួតប្រជែង​ថ្មី​របស់លោក បន្ទាប់ពី​ជួយ​ក្រុម Real Madrid លើក​ពាន​ឆេ​ម​ពាន​លី​ក​បី​លើក​ជាប់ៗ​គ្នា​។​
​ ​
​សេចក្តីរាយការណ៍​ជាច្រើន​ត្រូវបាន​ភ្ជាប់ លោក ហ្ស៊ី​ដាន ជាមួយនឹង​កិច្ចព្រមព្រៀង​ផ្ទេរ មកកាន់​ពហុ​កីឡដ្ឋាន Old Trafford ដើម្បី​ជំនួស​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បន្ទាប់ពី​លោក ម៉ូ​រី​ញ៉ូ ជួប​បញ្ហា​ច្រើន​ជាមួយ​ក្រុម​យូ​ណាយ​ធី​ត​។​
​ ​
​ស្របពេល​ក្រុម​យូ​ណាយ​ធី​ត​មាន​គម្លាត​ពិន្ទុ​ពី លី​វឺ​ភូ​ល​(Liverpool) ៨​ពិន្ទុ​ហើយ​លោក ម៉ូ​រី​ញ៉ូ ពិត​ជាមាន​សម្ពាធ​ខ្លាំង​នៅពេលនេះ ជាពិសេស​ចាប់តាំងពី​លោក​មាន​ជម្លោះ​ជាមួយ​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) ។​
​ ​
​ហ្ស៊ី​ដាន នៅ​រក្សា​ភាពស្ងាត់ស្ងៀម​នៅឡើយ​ទេ ប៉ុន្តែ​លោក​បានបង្ហាញ​ចេតនា​យ៉ាងច្បាស់​ថា លោក​ចង់​ក្តា​ប់យក​ឱកាស ដើម្បី​ស្នង​លោក ម៉ូ​រី​ញ៉ូ នៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ដោយ​ចាប់ផ្តើម​សិក្សា​ភាសា​អង់គ្លេស​។​
​ ​
​លោក ហ្ស៊ី​ដាន បាន​ចូលរួម​កម្មវិធី Best FIFA Awards 2018 ទី​ដែល​លោក​ត្រូវបាន​ជ្រើស តាំង​សម្រាប់​ពាន​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ ប៉ុន្តែ​លោក​ចាញ់​មិត្ត​រួម​ជាតិ​លោក ឌី​ឌី​យេ ដេ​សំ (Didier Deschamps) ដែល​បាន​ដឹកនាំ​ក្រុម​បារាំង​លើក​ពាន​វើ​ល​ខាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​គ្រូបង្វឹក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane)