ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ដំបូង ត្រឹម​រយៈពេល​បី​ថ្ងៃ បន្ទាប់ពី​វិល​មក​ដឹកនាំ​ក្រុម Real Madrid

178
ចែករម្លែក

​ក្លឹប Real Madrid បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែការពារ អេ​ឌ័​រ មី​លី​តាវ (Eder Militao) របស់​ក្លឹប Porto ជាការ​ធ្វើកំណែទម្រង់​លើក​ទី​២​របស់ខ្លួន​ក្រោម​ការដឹកនាំ​របស់លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​វិល​ត្រឡប់មកវិញ​។​

​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​ទើបនឹង​ចូលរួម​ជាមួយ​ក្រុម Real Madrid ក្នុងឋានៈ​ជា​អ្នកចាត់ការ នៅ​សប្តាហ៍​នេះ បន្ទាប់ពី​ក្លឹប​នេះ​បណ្តេញ​លោក សា​នទី​យ៉ា​ហ្គោ សូ​ឡា​រី (Santiago Solari) ។ ប៉ុន្តែ​ក្លឹប​នេះ​ត្រៀម​ពង្រឹង​ក្រុម​ឡើងវិញ ខណៈ​ពួកគេ​មានបំណង​កាត់បន្ថយ​គម្លាត​ពី​ក្រុម Barcelona និង​ក្រុម Atletico ។

​កាលពី​ថ្ងៃ​ព្រ​ហ្ប​តិ៍ ពួកគេ​បាន​ប្រាក​ស​ឲ្យ​ដឹង​ពី​ការផ្ទេរ​ខ្សែការពារ មី​លី​តាវ វ័យ​២១​ឆ្នាំ ដែល​នឹង​ចាក ចេញពី​ក្លឹប Porto ក្នុងតម្លៃ​៤៣​លាន​ផោន​នៅ​រដូវក្តៅ​នេះ​។​
​ ​
មី​លី​តាវ បាន​ចុះ​កិច្ចព្រមព្រៀង​លេង​រយៈពេល​៦​ឆ្នាំ​នៅ​ពហុកីឡាដ្ឋាន Bernabeu ស្របពេល​ក្លឹប Real Madrid បញ្ជាក់ថា កីឡាករ​រូបនេះ​នឹង​បន្ត​អនាគត​ជាមួយ​ក្លឹប​ដល់​ឆ្នាំ​២០២៥​។​
​ ​
ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នេះ ត្រៀម​ពង្រឹងសមត្ថភាព​ឡើងវិញ ក្រោម​ការដឹកនាំ​របស់​លោក ហ្ស៊ី​ដាន ដែល​បាន​ដឹកនាំ​ពួកគេ​លើក​ពាន​ឆេ​ម​ពាន​លី​ក​បី​លើក​ជាប់​គ្នា​មុនពេល​លោក​ចាក​ចេញពី​ក្លឹប​នេះ កាលពី​រដូវក្តៅ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ អេ​ឌ័​រ មី​លី​តាវ (Eder Militao)