ឡានក្រុង​របស់​ក្រុមហ៊ុន Giantibis ដាច់​ហ្វ្រាំង​ធ្លាក់ចូល​លូ​

105
ចែករម្លែក

ដោយ​: បាយ័ន / ខេត្តសៀមរាប​: កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំណុច​បង្គោល​គីឡូ​លេខ​២៩០ និង​២៩១ ភូមិរ​ការ​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​បង្កឡើង​ដោយ​រថយន្តក្រុង​របស់​ក្រុមហ៊ុន Giantibis​។​

​លោក​វរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដែល​បង្កឡើង​ដោយ​រថយន្តក្រុង​ម៉ាក DAYWOO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3E 9438 ចំណុះ ២៥​កៅអី របស់​ក្រុមហ៊ុន Giantibis ដឹក​ភ្ញៀវ​បរទេស​ចំនួន ២៧​នាក់​ស្រី​១៨​នាក់ បាន ដាច់​ហ្រាំ្វ​ង ធ្លាក់ចូល​លូ​។​

​លោក​អធិការ​ស្រុក​ប្រាសាទបាគង​បាន​បន្តថា ក្នុង​ហេតុការណ៍​ដាច់​ហ្វ្រាំង​នេះដែរ ពុំមាន​បាន​បង្ក​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ គ្រាន់តែ​ធ្លាក់​លូ ហើយ​ធ្វើ​ឲ្យ​បាក់​ស្លាក​គណៈបក្ស​ហ្វុនស៊ិនប៉ិច​មួយ​ប៉ុណ្ណោះ​៕ ល​