ឡានតូច​១​គ្រឿង​ឆេះ​នៅ​ខាងកើត​ក្រុង​សិរីសោភ័ណ

940
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ផ្ទុះ​ឡាន​ឆះ​នៅលើ​ផ្លូវជាតិ​លេខ​៦​ភូមិ​សាលា​ក្រៅ​សង្កាត់​ភ្នៀ​ត​ខាងកើត​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​កាលពី​ម៉ោង​២​និង​៣៦​នាទី​រសៀល​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៨​។​ប្រភពព័ត៌មាន​ឱ្យ​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៨​ខែសីហា​ថា​: រថយន្ត​តូច​ម៉ាក​តូយ៉ូតា​កាមរី​ឆ្វេង​ហើម ឆ្នាំ​១៩៩៥ ។​

​ក្នុងពេល​មាន​ហេតុការណ៍​នោះ​កម្មករ​នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​ន​:២​កន្លែង​ក្បែរ​នោះបាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជាច្រើន​បាញ់​ពន្លត់​ប៉ុន្តែ​មិន​ជោគជ័យ​។​រថយន្ត​វ​បាន​ឆេះ​អស់ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​និង​ស្វែងរក​ជនរងគ្រោះ​ម្ចាស់​រថយន្ត​ដើម្បី​បំភ្លឺ​។​សូមបញ្ជាក់ កាលពី​៣​ថ្ងៃមុន​នៅ ឃុំ​រហាត់ទឹក មាន​ករណី​ទុស្សេ​ប្រព័ន្ធ​ភ្លើង​ឆេះ​រថយន្ត​តូច​កែ​វ្នៃ​១​គ្រឿង ៕S/