ឡាន​កម្លាំង ១០០០ សេះ​របស់ Mercedes បង្ហាញខ្លួន​ផ្អើល​កម្មវិធី​នៅ​អាល្លឺម៉ង់​

362

​នៅ​ទីបំផុត​ក្រុមហ៊ុន​រថយន្ត Mercedes AMG បានបង្ហាញ​ចេញ​រថយន្ត Project One ជា​ផ្លូវការ​នៅក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ដែល​ធ្វើឡើង​នាទី​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់​។​

​ចំណុច​គួរ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​លើ​រថយន្ត Project One នេះ​គឺ​វា​មាន​កម្លាំង​ដល់ ១០០០ សេះ ដោយ​បានមកពី​ម៉ាស៊ីន Turbocharge V6 ទំហំ ១,៦ លីត្រ និង​ម៉ូ​ទ័​រ​អគ្គិសនី​ចំនួន ៤ ដោយ​ម៉ូ​ទ័​រ​មួយ​បង្កើត​កម្លាំង​បាន ១៦០ សេះ​។ សរុប​ប្រព័ន្ធ​ម៉ាស៊ីន​ទាំងពីរ​នេះ អាចបង្កើត​កម្លាំង​សរុប​បាន​ដល់ ១០០០ សេះ​។ Mercedes AMG អះអាងថា​រថយន្ត​នេះ​អាច​រត់លឿន​បំផុត​ដល់ ៣៥០ គ​.​ម​/​ម៉ និង​រត់​ពី ០ – ២០០ គ​.​ម​/​ម៉ ប្រើពេល​តិចជាង ៦ វិនាទី​។​

​នៅ​ពី​ក្នុង​មាន​បំពាក់​អេក្រង់​ទំហំ ១០ អ៊ី​ញ​ចំនួន​ពីរ​, ពោង​សុវត្ថិភាព​, មាន​ម៉ាស៊ីនត្រជាក់​, បង្អួត​ស្វ័យប្រវត្តិ និង​មាន​កាមេរ៉ា​ក្រោយ​សម្រាប់​មើល​ទិដ្ឋភាព​ផ្នែក​ខាងក្រោយ ព្រោះថា​រថយន្ត​នេះ​មិនមាន​កញ្ចក់​ក្រោយ​ឡើយ​។​

Mercesdes AMG នឹង​ផលិត​រថយន្ត​នេះ​តែ ២៧៥ គ្រឿង​ប៉ុណ្ណោះ ដោយមាន​តម្លៃ ២,៧ លាន​ដុល្លារ ប៉ុន្តែ​រថយន្ត​ទាំង ២៧៥ គ្រឿង​នេះ​បាន​លក់​ចេញ​អស់​ទៅហើយ ទោះបីជា​មិនទាន់​ផលិត​បាន​ក្ដី​៕

 

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង/sn