ឡាន​កែច្នៃ​និង​ដឹក​លើស​ទម្ងន់​មានការ​ថយចុះ​ប្រមាណ​៨០%

634
ចែករម្លែក

ដោយ:មូល​សម្បត្តិ​/ភ្នំពេញ ៖ ឆ្នាំ​២០១៨​ជា​ឆ្នាំ​នៅក្នុង​វិញ្ញាសារ​មួយ ​ដែល​ផ្លូវថ្នល់​ទាំងឡាយ​បានដាក់​វិធានការ​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ទៅលើ​ការដឹក​លើស​ទម្ងន់​តាម​រយៈ​ការច្នៃ​ត​ទ្រុង​វែងៗ ​ពី​សំណាក់​ជនខិលខូច​រក​ស៊ី​ដឹកជញ្ជូន​បំផ្លាញ​ផ្លូវ​គ្រប់​ទីកន្លែង​។​

លោក​ សេង ឈួន​ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ទទួលបន្ទុក​ទប់ស្កាត់​ប​ទ​ល្មើស​រថយន្ត​ដឹក​លើស​ទម្ងន់​និង​កែច្នៃ​ត​ទ្រុង​បានឲ្យ​រស្មី​កម្ពុជា​ដឹង​នៅថ្ងៃនេះ​ថា​ ពេញ​មួយឆ្នាំ​២០១៨ ​យើង​បាន​ប្រឈមមុខ​ទៅនឹង​ការបង្ក្រាប​បទល្មើស​ការ​ដឹក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ ស្របតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​រហូត​មានការ​ថយចុះ​ជា​បន្តបន្ទាប់​ទៅលើ​ការបំផ្លាញ​ផ្លូវ​គ្រប់​ទីកន្លែង​។​ ជាទូទៅ​ឡាន​កែច្នៃ​ត​ទ្រុង​វែងៗ​បាន​ថយចុះ​៧០ទៅ​៨០%​លែងឃើញ​មានការ​ដឹកជញ្ជូន​នៅតាម​ដងផ្លូវ​ទៀត​ហើយ​។ ​វា​នៅសល់​តិចតួច​ដែល​យើង​រក​មិនទាន់​ឃើញ​ ដើម្បី​កាត់​ទ្រុង​វា​ចោល​។​ហើយក៏​មិនមាន​ឃើញ​ការ​លួ​ចត​ទ្រុង​តទៅទៀត​ទេ​សម្រាប់​ឆ្នាំ២០១៩​នេះ​។​

​លោក ​សេង ឈួន ​បាន​ប្រាប់​ថាបើ​ឡាន​ដឹក​លើស​ទម្ងន់​វិញ​គេ​សង្កេតឃើញ​ក្នុង​ឡាន​ដឹកទំនិញ​១០០​គ្រឿង​គឺ​នៅ​ប្រមាណ​១០​គ្រឿង​ប៉ុណ្ណោះ ​ដែល​នៅ​ដឹក​លើស​ទម្ងន់​។​យើង​បាន​ពង្រីក​ក្រុម​ភ្នាក់ងារ​ទប់ស្កាត់​ជាច្រើន​ក្រុម​ឲ្យស្រប​ទៅតាម​កំណើន​ផ្លូវ ​ដែល​កើត​ច្រើន​មាន​ទាំង​ជញ្ជីង​ចល័ត​៣ក្រុម​និង​ជញ្ជីង​អចល័ត​២៧​កន្លែង ដាក់​នៅតាម​ដងផ្លូវ​សំខាន់ៗ ប៉ុណ្ណឹង​មិន​គ្រប់គ្រាន់​ទេ គឺ​ឆ្នាំ២០១៩​នេះ​ នឹង​បន្ថែម​ជញ្ជីង​អចល័ត៥​កន្លែង​ទៀត​នៅ​ខេត្ត​ប៉ៃលិន​ ខេត្ត​ឧ​ត្ត​មានជ័យ​ ខេត្តបាត់ដំបង ​ខេត្តកោះកុង​ជាដើម​។​

ផ្អែក​តាម​របាយការណ៍​របស់លោក​ ឯក រ័ត្ន​ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា ​ឆ្នាំ២០១៨​កន្លងទៅនេះ​ ក្រុម​ត្រួតពិនិត្យ​របស់​មន្ទីរ​សាធារណការ​ខេត្ត ក្រុង​ទូទាំងប្រទេស​បាន​កាត់​ទ្រុង​ឡាន​វែងៗ ​ដែល​ខុស​លក្ខណ​:​បច្ចេកទេស​បាន១៧៩២​គ្រឿង​។​ កាត់​រាន​ក្រោយ​ត​ខុស​ខ្នាត​បាន១២៦៨​គ្រឿង​។​រកឃើញ​អ្នក​បរ​អត់​មានប​ណ្ណ័​បើកបរ​១០៧៦​នាក់ និង​អ្នកបើក​យានដ្ឋាន​អត់​ច្បាប់​ជាច្រើន​កន្លែង៕B/