ឡាន​ដឹក​ដំឡូង​ខាងលើ​ឈើ​ខាងក្រោម មេព្រៃ​ថា​ឈើ​មានច្បាប់​

410
ចែករម្លែក
  • 29
    Shares
ឡាន​ដឹក​ដំឡូង​ខាងលើ​ឈើ​ខាងក្រោម មេព្រៃ​ថា​ឈើ​មានច្បាប់​

ដោយៈ​ប​.​ខុន​/ ភ្នំពេញៈ​រថយន្ត​ដឹក​ដំឡូង​ខាងលើ​បង្កប់​ឈើ​លេខ​១ និង​ឈើប្រណិត​នៅ​ពី ខាង ក្រោម​ដាក់ចូល​រោង​សិប្បកម្ម​កែឆ្នៃ​ផល​អនុផល​ព្រៃឈើ​ប្រភេទ​តូច មួយកន្លែង​នៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក់​ខណ្ឌ​ប្ញ​ស្សី​កែវ​កាលពី​ថ្ងៃទី​២៦​ខែមីនា​រដ្ឋបាល​ព្រៃឈើ​បញ្ជាក់​នៅលើ​កំណត់ហេតុ​ឆែកឆេរ​ថា​មានច្បាប់​ត្រឹមត្រូវ​។​

    កាលពី​ថ្ងៃទី​២៦​ខែមីនា​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំ​ពេ ញ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ប្ញ​ស្សី​កែវ ចុះ​ធ្វើការ​ទប់ស្កាត់​និង​ត្រួតពិនិត្យ​រថយន្ត​ធំ​ដឹកឈើ​លើផ្លូវ​បេតុង​ដែល​ទើប​សាងសង់​រួច​មិនទាន់​គ្រប់​អាយុ​ប្រើប្រាស់​ដោយ ចាប់​ឃាត់​បាន​រថយន្ត​ធុន​ធំ​មួយគ្រឿង​និង​រកឃើញ​គំនរ​ឈើ​មិន​ប្រក្រតី​១​ចំនួន​។​

    លោក​ជា  ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ​បាន​ប្រាច់​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី ២៧​ខែមីនា​ថា  នៅក្នុង​ការចុះ​ឃាត់​ចាប់​រថយន្ត​ធំ​ដឹកឈើ​រត់​លើ​បេតុង​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្វាយប៉ាក​កាលពី​ថ្ងៃទី​២៦​ខែមីនា  រដ្ឋបាល​ខណ្ឌ​ឃាត់ទុក រថយន្ត​ធំ​មួយគ្រឿង​នៅ​សាលាខណ្ឌ​តែ​ចំពោះ​ឈើ​ដែល​បាន​ប្រទះឃើញ​នៅក្នុង រោង​សិប្បកម្ម​មួយកន្លែង  បានប្រគល់​ឲ្យ​ទៅខាង​មន្ទីរ​កសិកម្ម   ជា​អ្នកធ្វើការងារ តាម​នីតិវិធី​បន្ត​។​

    សិប្បកម្ម​កែឆ្នៃ​ផល​អនុផល​ព្រៃឈើ​ប្រភេទ​តូច   ក្នុង​រយៈពេល​ចុងក្រោយ  នេះ​ត្រូវបាន​គេ​ប្រទះឃើញ​មាន​វត្តមាន​ព្រោងព្រាត​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្វាយប៉ាក​ចាប់តាំងពី​ផ្លូវ​បេតុង​ថ្មីៗ​បាន​សាងសង់​រួច​ឡើងវិញ​បន្ទាប់ពី​ត្រូវ​បំផ្លាញ​ខ្ទេច​ដោយ​រថយន្ត​ធំ​និង ដើម្បី​ការពារ​ផ្លូវ​ទាំងនោះ​ធានា​ដល់​ការប្រើប្រាស់​យូរអង្វែង   អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ទប់ស្កាត់​រថយន្ត ជាពិសេស រថយន្ត​ដឹកឈើ​ដែលជា​ដើមហេតុ​នាំ​ឲ្យ​ខូច​ផ្លូវ​និង​ឈានដល់​ការរកឃើញ​រថយន្ត ធំ​មួយគ្រឿង​ដឹកឈើ​ពីក្រោម​ដាក់​ដំឡូង​មី​ពីលើ​ចូល​រោង​សិប្បកម្ម​មួយ    នៅក្នុង  ភូមិ​លូ​។​

    មន្ត្រី​ចូលរួម​ត្រួតពិនិត្យ​និង​ទប់ស្កាត់​រថយន្ត​ដឹកឈើ បាន​និយាយ​ឲ្យ​ដឹងថា  ឈើ​ដឹក​តាម​រថយន្ត​ធំ​មួយគ្រឿង​ដោយមាន​ដាក់​ដំឡូង​ពីលើ    ខាង​មេព្រៃ​ធ្វើការ ត្រួត​ពិនិត្យឃើញ​មានច្បាប់​ត្រឹមត្រូវ​ទាំងអស់     បន្ទាប់ពី​ធ្វើ​កំណត់ហេតុ​វាស់វែង  ដោយ​ក្រុមចម្រុះ​រួច​ត្រូវបញ្ជូន​របាយការណ៍​នេះ​ទៅ​មន្ទីរ​កសិកម្ម     សម្រេច​បែប ណា​ទៀត​នោះ គឺ​ស្រេច​លើ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រាជធានី​និង​មន្ទីរ​កសិកម្ម​?​។​

    នៅក្នុង​កំណត់ហេតុ​រួមគ្នា​របស់​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​បង្ហាញ​ឲ្យ ឃើញថា​ឈើ​ដែល​បាន​រាប់​ឃើញ​នៅក្នុង​រោង​សិប្បកម្ម​កែឆ្នៃ​អនុផល​ព្រៃឈើ​នៅ​ភូមិ​លូ​មាន​ចំនួន ១.០៧៣​ដុំ   ក្នុងនេះ​មាន​ឈើប្រណិត​(​ធ្នង់ )២៥១​ដុំ ស្មើ​ប្រមាណ ១២​ម៉ែត្រ​គីប​ឈើ​ប្រភេទ​លេខ​១(​សុ​ក្រម​)​សរុប​ឈើប្រណិត​និង​ឈើ​លេខ​១ ដែល បាន​រាប់​ឃើញ​មាន​ចំនួន​ប្រមាណ​៦៨​ម៉ែត្រ​គីប ដោយមាន​ច្បាប់​ត្រឹមត្រូវ​។​

    ក្រុម​អ្នកសារព័ត៌មាន​ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន   ដែល​បាន​ចូលរួម​នៅ ក្នុង​ការចាប់​ឃាត់​រថយន្ត​និង​ត្រួតពិនិត្យ​សិប្បកម្ម​កែឆ្នៃ​ឈើ​ខាងលើ​បានដាក់​ការ សង្ស័យថា​អាចជា​ល្បិច​របស់​ម្ចាស់​សិប្បកម្ម និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រាជធានី​ភ្នំ ពេញ  ដោយបាន​ចោទ​ជា​សំណួរ​ថា បើ​ឈើ​មានច្បាប់​ត្រឹមត្រូវ  ហេតុ​អី​ចាំ បាច់ ដឹក ជញ្ជូន បង្កប់​នៅ​ពីក្រោម​ដំឡូង​?

    ទោះជា​យ៉ាងណា​កំណត់ហេតុ​រាប់​ឈើ​នេះ​លោក​ចាន់ រិទ្ធី ប្រធាន​មន្ទីរ​ក​សិ កម្ម រុក្ខាប្រមាញ់ និង នេសាទ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៧ ខែមីនា​ថា លោក​មិនទាន់​ទទួលបាន​កំណត់ហេតុ​នោះ​នៅឡើយ​ទេ​ហើយ​ចំណុច ដឹកឈើ​បង្កប់​ពីក្រោម​ដំឡូង​នេះ លោក​ក៏មាន​សង្ស័យ​ដែរ​៕SRN
ឈើប្រណិត​និង​ឈើ​លេខ​១​ត្រូវបាន​រកឃើញ​នៅ​សិប្បកម្ម​មួយ​ក្នុងភូមិ​លូ ជាមួយនឹង​គំនរ​ដំឡូង​មី​