ឡាន​បុក​ម៉ូតូ​ស្លាប់​២​នាក់​នៅ​កៀនស្វាយ​យប់មិញ​

841
ចែករម្លែក
  • 37
    Shares

ដោយ​: សុវណ្ណ​ភូមិ / កណ្ដាល​: លោក ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែមេសា​នេះ មាន​ករណី​គ្រោះ​គ្រោះថ្នាក់​ចរាចរណ៍ ផ្លូវគោក​រវាង រថយន្តបុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​០២​នាក់ ភេទ​ប្រុស និង ម៉ូតូ​ខូចខាត​ឆ្ង​ន់​០១​គ្រឿង រថយន្ត​ខូចខាត​ស្រាល​០១​គ្រឿង ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បាន​ផងដែរ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នា​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​ជិត​១១​យប់​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​កើតឡើង​នៅ់លើ​កំណាត់​ផ្លូវជាតិ លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ ៤១​និង​៤២ ចំណុច​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ករណីនេះ​បង្កឡើង ដោយ​ម៉ូតូ​០១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ស្លាក​លេខ ភ្នំពេញ​1BP 7555 អ្នកបើកបរ​ឈ្មោះ​ឆាន់ ពៅ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ជនជាតិ​ខ្មរ មុខរបរ សិស្ស​មាន​ទីលំនៅ​ភូមិ​ក្រាំង​វែង ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង អ្នករួមដំណើរ​មិន​ស្គាល់ អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​១៦​ឆ្នាំ ដែល​បើក​មាន​ទី​សដៅ​ពី អ្នក​លឿង​ទៅ​ភ្នំពេញ​។ ពេល​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត TOYOTA HIGHLANDER ពណ៌​ទឹកប្រាក់ ប្រភេទ​ទេសចរណ៍ ស្លាក​លេខ​ភ្នំពេញ 2HA 4905 បើកបរ​ឈ្មោះ ហុង ឌី ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​ស្វាយ​ក្ងោ​ង ឃុំ​ស្វាយជ្រុំ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ដែល​បើក​មាន​ទិសដៅ​ផ្ទុយគ្នា បណ្តាលអោយ​ស្លាប់​អ្នកជិះ ម៉ូតូ​ទាំង​០២​នាក់​នៅ​កន្លែងកើតហេតុ​។ អ្នកបើកបរ​រថយន្ត​ត្រូវបាន​ឃាត់ខ្លួន​។ ម៉ូតូ​ខូច​ធ្ងន់ រថយន្ត​ខូច​ស្រាល​យកមក​រក្សារ​ទុកជា​ភស្តុតាង នៅ​អធិការដ្ឋាន​នគរបាល​ដ្រុ​ក​កៀនស្វាយ​។​

​តាម​ការសន្និដ្ឋាន​ចំពោះ​ករណី​ខាងលើ​បណ្តាលមកពី​អ្នកបើកបរ ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន ខ្ចី​ខ្ចា មិន​ប្រុង ប្រ​យ​ត្ន័ រំលោភ​ចូលមក​លើ​ចំណែក​ផ្លូវ​នៃ​យានយន្ត​មកពី​ទិសដៅ​ផ្ទុយ​៕ ល​

#