ឡាន​បើក​បុក​អ្នកជិះ​ម៉ូតូ​សន្លប់​

310

(​ភ្នំពេញ​)៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មកដល់​ផ្លូវបំបែក​ជា​បួន ត្រូវ​ឡាន​ហាយ​លែ​ន​ឌឺ ពណ៌​ទឹកប្រាក់​បុក បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ពីក្រោយ​សន្លប់ កាល​វេលា​ម៉ោង​៦៖១០​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​២ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។ ក្រោយ​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​។​

​សមត្ថកិច្ច​បាន​ប្រាប់ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ហាយ​លែ​ន​ឌឺ​បុក​ម៉ូតូ បណ្ដាល​របួស​បែកក្បាល​ត្រូវ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​៕L ដោយ​៖ សុវណ្ណ​ភូមិ​