ឡាន​លំដាប់​ប្រធានាធិបតី​រុស្សី ត្រូវបានដឹក​​មកដល់​កម្ពុជា

1040

Mercedes ត្រកូល Maybach Pullman ដែល​តែង​ជ្រើសរើស​ប្រើ​សម្រាប់​ប្រធានាធិបតី​រុស្សី និង​បណ្ដា​ថ្នាក់ដឹកនាំ​ក៏ដូចជា​អ្នកជំនួញ​ធំៗ​ជុំវិញ​ពិភពលោក ត្រូវ​ប្រទះឃើញ​ដឹក​តាម​យន្តហោះ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពីពេល​ថ្មីៗ​នេះ​។​

​រូបភាព Cambodia Car Club

Maybach Pullman ប្រវែង​វែង​ជាង ៦,៥ ម៉ែត្រ បំពាក់​ដោយ​ម៉ាស៊ីន​ស៊ីឡាំង ១២ (V12) កម្លាំង ៥២៣ សេះ ប្រអប់លេខ ៧ វគ្គ និង​អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប្រើពេល ៩,១ វិនាទី និង​ស្ទុះ​ពី ០ ដល់ ២០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើពេល ៣៦,២ វិនាទី ។​


​រូបភាព Cambodia Car Club

​តម្លៃ​នៅ​បរទេស​ប្រមាណ ៥៦៧ ០០០ ដុល្លារ សម្រាប់ Maybach Pullman ធម្មតា​ឆ្នាំ ២០១៦ ហើយ​រថយន្ត​នេះ​ក៏មាន​ម៉ូ​ដែល​ពិសេស Maybach Pullman Guard តម្លៃ​ប្រមាណ ១,៦ លាន​ដុល្លារ ដែល​ពាស​ដែក គ្រាប់កាំភ្លើង​ស្វ័យប្រវត្តិ​បាញ់​មិន​ធ្លុះ និង​ការពារ​ការ​បំផ្ទុះ​ដោយ​គ្រាប់បែកដៃ​៕ ​អត្ថបទ​៖ រដ្ឋ​/sn