ឡាន​ហោះ​បុក​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាហាវ​យ៉ាង​នេះហើយ អ្នកបើកបរ​ស្រី​វ័យ ១៧ ឆ្នាំ​នៅតែ​អាចមាន​ជីវិត​ទៀត

1079
ចែករម្លែក

​អ្នកបើកបរ​រថយន្ត​ប្រណាំង​វ័យ​ជំទង់​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​បាន​នៅ​រស់រានមានជីវិត​ក្នុង​គ្រោះថ្នាក់​មួយ​នៅក្នុង​ការប្រណាំង​រថយន្ត Formula Three បន្ទាប់ពី​រថយន្ត​រប​ស់​នាង​បាន​ខ្ទាត​ប៉ើង​ចេញពី​ផ្លូវ​ក្នុង​ល្បឿន ២៧៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​បុក​ចូលក្នុង​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​នាង​សូ​ហ្វី​យ៉ា ផ្លូ​អឺស (Sophia Floersch) បាន​ប៉ើង​ទៅលើ​មេឃ នៅពេល​នាង​បាត់បង់​ការគ្រប់គ្រង​នៅ​ផ្លូវ​កោង​ក្នុងការ​ប្រណាំង​រថយន្ត Macau Grand Prix ដោយ​ខ្ទាត​ឡាន​របស់​នាង​ចូលទៅក្នុង​វេទិកា​បណ្ដោះអាសន្ន​មួយ ហើយ​បានធ្វើឱ្យ​របួស​រូបនាង អ្នកបើកបរ​ម្នាក់ទៀត មន្ត្រី​ម្នាក់ និង​អ្នក​ថតរូប​២​នាក់​។​

​អ្នកគាំទ្រ​បារម្ភ​ខ្លាច​មានរឿង​អាក្រក់​កើតឡើង ប៉ុន្តែ​អ្នកបើកបរ​វ័យ ១៧ ឆ្នាំ​រូបនេះ​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter ប៉ុន្មាន​ម៉ោង​ក្រោយមក​ដើម្បី​និយាយថា នាង​នៅរស់​ទេ ហើយនឹង​ត្រូវ​វះកាត់​នៅ​ថ្ងៃ​ចន្ទ​ទី​១៩​វិច្ឆិកា​នេះ បន្ទាប់ពី​របួស​ប្រេះ​ឆ្អឹងខ្នង​។​

​នាង​សូ​ហ្វី​យ៉ា​បាន​សរសេរ​នៅលើ Twitter ថា “​គ្រាន់តែ​ចង់ឱ្យ​អ្នក​រាល់គ្នា​ដឹងថា​ខ្ញុំ​សុខ​សប្បាយ​ទេ ប៉ុន្តែ​នឹងត្រូវ​វះកាត់​នៅ​ព្រឹកស្អែក (​ថ្ងៃ​ចន្ទ​)”៕ ដោយ៖ កញ្ញាដាលីស

នាង​សូ​ហ្វី​យ៉ា និង​មនុស្ស​៤​នាក់​ទៀត​រងរបួស ក្នុង​គ្រោះថ្នាក់​រថយន្ត​ដ៏​អាក្រក់​មួយ​នៅ​កម្មវិធី​ប្រណាំង​រថយន្ត Macau Grand Prix កាលពី​ចុង​សប្តាហ៍
#